១- តើអ្នកត្រៀមខ្លួនដើម្បីទទួលអភិនិហាររបស់ជីវិតហើយឬនៅ ?
២- ញញឹមគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធ្វើឲ្យមុខដែលមានបញ្ហាធំក្លាយមកជាបញ្ហាតូច ធ្វើឲ្យការភ័យខ្លាចក្លាយជាក្លាហាន នឹងកាត់បន្ថយការឈឺចាប់ទាំងអស់ដែលមាននៅក្នុងខ្លួន ។
៣- បើសិនក្តីសុបិន្តរបស់អ្នកមិនទាន់ខ្លាចអ្នកទេ មានន័យថាអ្នកមានក្តីសុបិន្តមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។
៤- ជីវិតគឺដូចជាខ្មៅដៃមួយដើម ពេលចាប់ផ្តើមប្រើ វាកាន់តែខ្លីទៅ ពេលមានកំហុសត្រូវលុបវាចេញ ។
៥- ជីវិតមានន័យព្រោះតែមានការឈឺចាប់និងការលំបាក ហើយតស៌ូដោះស្រាយបានដោយខ្លួនឯង អនុស្សាវរីយ៍ទាំងនេះគ្រាន់តែនឹកឃើញក៏ស្រក់ទឹកភ្នែកបាន ទើបធ្វើឲ្យជីវិតកាន់តែស្រស់ត្រកាល ! ។
និយាយទៅកាន់ខ្លួនឯងទៅថា ៖
១- ខ្ញុំគឺជាអភិនិហារ !
២- ខ្ញុំអាចធ្វើបានគ្រប់យ៉ាង
៣- គំនិតវិជ្ជមានគឺជាជំរើសរបស់ខ្ញុំ
៤- ខ្ញុំតែងតែអបអរជាមួយជីវិតខ្លួនឯងជានិច្ច !
៥- ខ្ញុំធ្វើអ្វីៗគឺដើម្បីទទួលបានភាពជោគជ័យ !
គំនិតយល់ខុសដែលជាសាសនារបស់មនុស្ស គឺនាំឲ្យគេចេះដោះសារចំពោះភាពលោភលន់របស់ខ្លួនឯង ឲ្យប្តេជ្ញាចិត្តថែរក្សាការស្អប់ខ្ពើម និងការគាំទ្រភាពអាត្មានិយមរបស់ខ្លួនឯង ។ យើងកំពុងតែសន្មតថា គោរពតាមពុទ្ធធម៌ដោយការមិនប្រកាន់ភ្ជាប់ ដើម្បីឆ្លងកាត់ការកើតស្លាប់ពីសង្សារវដ្តនេះ ! ។

