[ខុស ឬត្រូវ]


តើខុស ឬធម្មជាតិអ្វី? ធម្មជាតិនៃដំណើរ ដែលនឹងដោះលែងអ្នកចេញផុតទុក្ខ ក្នុងវដ្តជីវិត។


ធម្មជាតិនៃដំណើរ ដែលនឹងអាចដោះលែងអ្នក ឱ្យមានអំណាចចេញផុតខុសចិត្តអញ ចេញផុតត្រូវចិត្តអញ និងចេញដល់អរិយធម៌នៃធម្មជាតិ។
បុព្វហេតុនៃជីវិត គឺជាផ្ចិតជីវិត ប្រៀបដូចព្រះអាទិត្យគឺជាផ្ចិតដៅគោលចរនៃប្រព័ន្ធភពទាំងឡាយក្នុងប្រព័ន្ធព្រះអាទិត្យអញ្ចឹងដែរ។ ដូច្នេះភពទាំងឡាយ ដែលធ្វើដំណើរវិលជុំវិញផ្ចិតនោះ នឹងញាំឱ្យកើតកំលាំងថាមពលជីវិតសាកល និងតុល្យភាពនៃចក្រវាឡិ៍។


ទន្ទឹមនឹងនេះ បើអ្នកកំនត់អត្តភាពបុព្វហេតុនៃជីវិត ឬផ្ចិតនៃជីវិតអ្នកខុសសច្ចៈធម៌ ឬល្អៀងសេចក្តីពិតនៃដំណើរធម្មជាតិនៃជីវិតអ្នក មិនត្រឹមត្រូវតាមហេតុខាងដើមនៃបុព្វហេតុជីវិតមនុស្សនោះ ដំណើរជីវិតអ្នក នឹងបាត់បង់តុល្យធម៌ និងរលាយរលត់ថាមពលជីវិតកំណើតដ៏ប្រសើររបស់អ្នកយ៉ាងប្រាកដ។


ពិតណាស់ អ្នកនឹងរកខ្លួនឯងមិនឃើញឡើយ។ អ្នកអាចនឹងខាតកាលវេលា និងត្រូវរងទុក្ខទោសបន្តថែម ១ជាតិ ឬ ១០ជាតិ ឬក៏១០០ជាតិបន្ថែមបន្តទៅទៀត។ បើទោះបីអ្នកក្លាយជាមហាសេដ្ឋីលំដាប់លេខ១ មានទ្រព្យច្រើនផុតគេក្នុងផែនដីនេះក្តី ប៉ុន្តែអ្នកនឹងគ្មានសល់អ្វីក្រៅពីបន្តរងទុក្ខវេទនា បន្តទៅអនេកជាតិបន្ថែមទៀតមិនខានឡើយ៕