វិធីរំងាប់ការខឹងក្រោធ !

T
tehongly

វិធីរំងាប់ការខឹងក្រោធ !
១- អ្នកមិនដឹងថាកំហឹងគឺជាទុក្ខ តែងគាំទ្រកំហឹងខ្លួនឯង ហើយក្រអឺតថា អញមិនបានធ្វើថោកៗអន់ៗនោះទេ គ្មានអ្នកណាអាចជាន់ក្បាលអញបានឡើយ កុំចង់សាក ! នោមឆេះអានាង ! ។ បើទោះជាអ្នកដទៃខំជួយពន្យល់យ៉ាងណាក៏ដោយ ក៏មិនព្រមដែរ «សុខចិត្តងាប់» ។
២- អ្នកដែលដឹងថាកំហឹងគឺជាទុក្ខ ហើយចង់ផ្លាស់ប្តូរណាស់តែមិនដឹងជាធ្វើដូចម្តេច ។
៣- អ្នកដឹងច្បាស់ហើយព្យាយាមផ្លាស់ប្តូរដោយការអប់រំចិត្ត ធ្វើយោនិសោមនសិការៈ(ការពិចារណាពីហេតុនិងផលរបស់កំហឹង ពីទោសរបស់វា) ខំរក្សាសីល ចំរើនសមាធិដោយកម្មដ្ឋាន មេត្តាព្រហ្មវិហារ ចំរើនការអត់ធន់(ខន្តីធម៌) ចំរើនវណ្ណៈកសិណ(សម្លឹងពណ៌ខៀវ) ចំរើនត្រៃល័ក្ខណ៍ធម៌ ផ្អែបជាមួយអានាបាជាដើម ។
« ចាំណា ! បើយើងចេះអប់រំចិត្តបានល្អហើយ គ្មានអ្នកណាម្នាក់អាចមកធ្វើឲ្យយើងទៅជាឆ្កួតបានឡើយ ! »

Comments