តើអ្វីទៅខុសហើយអ្វីទៅត្រូវ?

T
tehongly
[ខុស ឬត្រូវ]
✨☀️✨រឿងខុសត្រូវទី១ ដែលមនុស្សត្រូវរៀន គឺដឹងខុស និងដឹងត្រូវដំណើរធម្មជាតិ។ តែមិនមែនជាបញ្ហាខុសចិត្តអញ ឬត្រូវចិត្តអញនោះទេ។ ការដឹងខុស និងដឹងត្រូវយ៉ាងដូច្នេះ គឺមនុស្សគួរមានឱកាសបានរៀនតាំងពីកុមារភាពម្លេះ។
🔝✨តើខុស ឬធម្មជាតិអ្វី? ធម្មជាតិនៃដំណើរ ដែលនឹងដោះលែងអ្នកចេញផុតទុក្ខ ក្នុងវដ្តជីវិត។
⭐️✨ធម្មជាតិនៃដំណើរ ដែលនឹងអាចដោះលែងអ្នក ឱ្យមានអំណាចចេញផុតខុសចិត្តអញ ចេញផុតត្រូវចិត្តអញ និងចេញដល់អរិយធម៌នៃធម្មជាតិ។
បុព្វហេតុនៃជីវិត គឺជាផ្ចិតជីវិត ប្រៀបដូចព្រះអាទិត្យគឺជាផ្ចិតដៅគោលចរនៃប្រព័ន្ធភពទាំងឡាយក្នុងប្រព័ន្ធព្រះអាទិត្យអញ្ចឹងដែរ។ ដូច្នេះភពទាំងឡាយ ដែលធ្វើដំណើរវិលជុំវិញផ្ចិតនោះ នឹងញាំឱ្យកើតកំលាំងថាមពលជីវិតសាកល និងតុល្យភាពនៃចក្រវាឡិ៍។
🔝✨ទន្ទឹមនឹងនេះ បើអ្នកកំនត់អត្តភាពបុព្វហេតុនៃជីវិត ឬផ្ចិតនៃជីវិតអ្នកខុសសច្ចៈធម៌ ឬល្អៀងសេចក្តីពិតនៃដំណើរធម្មជាតិនៃជីវិតអ្នក មិនត្រឹមត្រូវតាមហេតុខាងដើមនៃបុព្វហេតុជីវិតមនុស្សនោះ ដំណើរជីវិតអ្នក នឹងបាត់បង់តុល្យធម៌ និងរលាយរលត់ថាមពលជីវិតកំណើតដ៏ប្រសើររបស់អ្នកយ៉ាងប្រាកដ។
⭐️✨ពិតណាស់ អ្នកនឹងរកខ្លួនឯងមិនឃើញឡើយ។ អ្នកអាចនឹងខាតកាលវេលា និងត្រូវរងទុក្ខទោសបន្តថែម ១ជាតិ ឬ ១០ជាតិ ឬក៏១០០ជាតិបន្ថែមបន្តទៅទៀត។ បើទោះបីអ្នកក្លាយជាមហាសេដ្ឋីលំដាប់លេខ១ មានទ្រព្យច្រើនផុតគេក្នុងផែនដីនេះក្តី ប៉ុន្តែអ្នកនឹងគ្មានសល់អ្វីក្រៅពីបន្តរងទុក្ខវេទនា បន្តទៅអនេកជាតិបន្ថែមទៀតមិនខានឡើយ៕
តើអ្នកដឹងទេ?
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Comments