តើផ្ទះពិតរបស់យើងនៅឯណា?

T
tehongly

ខួរក្បាលគឺជាផ្ទះរបស់ចិត្ត ខួរក្បាលមិនល្អនាំឲ្យចិត្តពិបាករស់នៅ ហើយធ្វើការបានលទ្ធផលមិនល្អដែរ ឬ ចិត្តមិនល្អនាំឲ្យខូចខួរក្បាល ម្ចាស់ផ្ទះគ្មានសណ្តាប់ធ្នាប់នាំឲ្យខូចសោភ័ណភាពផ្ទះ។ម្ចាស់របស់ផ្ទះគឺចិត្ត ត្រូវចេះរៀបចំចិត្តឲ្យបានល្អ ឲ្យសក្តិសមនឹងផ្ទះដែលខ្លួនបានរស់នៅ។មនុស្សខ្លះចេះតុបតែងតែផ្ទះខាងក្រៅ មិនចេះតុបតែងចិត្តឲ្យមានសម្រស់ មិនដឹងថាសម្រស់របស់វាគឺមេត្តាករុណា ការស្រឡាញ់រាប់អាននិងការអាណិតអាសូរដល់មនុស្សសត្វនេះឯង។សូមត្រឹមតែជាមនុស្សចេះគិតរាក់ជ្រៅ ដឹងគុណដឹងទោស ដឹងប្រយោជន៍ដឹងវិនាស តែប៉ុណ្ណោះគឺអស្ចារ្យណាស់ទៅហើយ!ព្រោះលោកនេះមិនមានអ្នកណាយកអ្វីទៅបាន ក្រៅតែពីចិត្តល្អអាក្រក់របស់ខ្លួនឯងនោះទេ

Comments