មនុស្សមានបួនប្រភេទ

T
thaichhan
👁️សូមរៀបរាប់ប្រភេទនៃមនុស្ស👁️
៤ប្រភេទនោះខុសគ្នាយ៉ាងណា
១និយាយច្រើនតែមិនធ្វើការ
២សោតធ្វើការតែអត់និយាយ។
ទី៣នេះអត់និយាយហើយអត់ធ្វើ
ទី ៤នេះខំធ្វើផងនិយាយផង
ខ្ញុំសូមរៀបរាប់ប្រាប់អស់ប្អូនបង
ស្ដាប់កុំសៅហ្មងស្ដាប់គិតឲ្យយល់ ។ 

៙ អ្នកសួរ : ហ៊ាទីប៉ុន្មាន? 

👁️: លោកអាចារ្យលោកមានវោហារសព្ទ
ពិតជាចំណាប់ចាប់ចំឫសគល់
រៀបរាប់រ៉ាយរ៉ាប់ឱ្យគន់គិតយល់ 
កុំឱ្យអំពល់មនុស្សត្រូវចាំ ។ 
មួយពីរបីបួន លោកចួនចំប្រាំ 
ទុកជាចំណាំផ្ដាំជាបណ្ដាំ 
តទៅថ្ងៃមុខកុំឱ្យស៊នសាំ 
គួរគិតគួរចាំចំណាំឱ្យច្បាស់ ។ 
លោកគ្រូកុំថាក្មេងលេងនឹងចាស់ 
លោកគ្រូចំណាស់មានជន្មាណាស់ 
ខ្ញុំតលេងទេកុំថាខ្ញុំផ្ដាស 
តលេងក្រែងច្បាស់តទៅអាចារ្យ ។

Comments