ជីវិតដែលប្រដេញតាមតណ្ហា គឺជាជីវិតបែបគ្រឿងយន្តទេ វាមិនមែនជាជីវិតបែបមនោសញ្ចេតនាជាមនុស្សឡើយ វាគ្មានបញ្ញាដែលនាំឲ្យមានអារម្មណ៍រីករាយនោះទេ វាមានតែភាពត្រហេបត្រហប ព្រោះគ្មានក្តីស្រឡាញ់និងការចែករំលែកសុខទុក្ខគ្នាទេ ។ មនុស្សសម័យដើម ពេលបែកគ្នានឹកគ្នាខ្លាំងណាស់ ពេលបានជួបគ្នាវិញសប្បាយរីករាយរីកថ្លើមប្រមាត់អស់ មនុស្សសម័យនេះ បើគ្មានប្រយោជន៍សម្រាប់គេទេ គេបន់ឲ្យតែរលាយបាត់ពីមុខពីមាត់គេឆាប់ ៗ ពេលបានជួបគ្នាម្តងៗ បើគ្មានប្រយោជន៍ចំពោះគេទេ គេពិតជាធ្វើជាមិនស្គាល់ហើយ កុំតូចចិត្តអី ! ព្រោះមនុស្សសព្វថ្ងៃគេស្គាល់តែប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ !។ស្គាល់ព្រះឲ្យច្បាស់ ហើយនៅជាមួយព្រះទាំងយប់ទាំងថ្ងៃមានក្តីសុខជាងការនៅជាមួយមនុស្សដូចគ្នា ។

