បើសិនជាអ្នកមិនសប្បាយចិត្ត អ្នកអាចផ្លាស់ប្តូរកន្លែងការងារ ចាកចេញពីទំនាក់ទំនងស្នេហាលួចលាក់ រឿងអាថ៌កំបាំង ចាកចេញពីកន្លែងដែលនាំឲ្យមានការខ្លាចចិត្ត(ខ្លាចក្រែងរអែងចិត្ត) តែអ្នកមិនអាចចេះតែចាកចេញបានរហូតនោះទេ ព្រោះទីបំផុតអ្នកអាចភ្លេចគិតបែរជាចាកចេញពីខ្លួនឯងដោយមិនដឹងខ្លួនទៅវិញ កុំទើសចិត្តពេក ។ លោកនេះជៀសមិនផុតពីការទើសចិត្តទេ បើជៀសមិនផុតដដែលមានតែកុំទើស ហើយត្រឡប់មកគ្រប់គ្រងចិត្តខ្លួនឯងកុំឲ្យទើសវិញទៅប្រសើរជាង ។

