ឈានមាន ៤ យ៉ាងគឺ៖
១- បឋមជ្ឈាន
២- ទុតិយជ្ឈាន
៣- តតិយជ្ឈាន
៤- ចតុត្ថជ្ឈាន។
បឋមជ្ឈានមានអង្គ ៥ គឺ៖
១- វិតក្កៈ ត្រិះរិះក្នុងអារម្មណ៍
២- វិចារៈ ពិចារណាក្នុងអារម្មណ៍
៣- បីតិ ពេញចិត្តក្នុងអារម្មណ៍
៤- សុខៈ ងាយស្រួលក្នុងអារម្មណ៍
៥- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។
ទុតិយជ្ឈានមានអង្គ ៤ គឺ៖
១- វិចារៈ ពិចារណាអារម្មណ៍
២- បីតិ ពេញចិត្តក្នុងអារម្មណ៍
៣- សុខៈ ងាយស្រួលក្នុងអារម្មណ៍
៤- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។
តតិយជ្ឈានមានអង្គ ៣ គឺ៖
១- បីតិ ពេញចិត្តក្នុងអារម្មណ៍
២- សុខៈ ងាយស្រួលក្នុងអារម្មណ៍
៣- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។
ចតុត្ថជ្ឈានមានអង្គ ២ គឺ៖
១- សុខៈ ងាយស្រួលក្នុងអារម្មណ៍
២- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។
ព្រះគុណនេះ សំដៅយកព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ។ វិជ្ជាប្រែថា ការចេះដឹង ការយល់ប្លែក និងការចោះទម្លុះនូវអវិជ្ជា។ ពាក្យថា វិជ្ជាបានដល់វិជ្ជា ៣ និងវិជ្ជា ៨ ដែលបានរៀបរាប់ រួចហើយ។
ចរណៈ ប្រែថា ការប្រព្រឹត្តធម៌ជាគ្រឿងត្រាច់ទៅ។ ចរណៈនេះ សំដៅយកចរិយា ឬសីលធម៌របស់ព្រះសម្មាសម្ពុទ្ធដែលតែងតែមាន ចំពោះព្រះពុទ្ធគ្រប់ព្រះអង្គ មួយទៀតចរណៈនេះបានដល់ការប្រព្រឹត្តជាហេតុ ដើម្បីបាននូវផល គឺវិជ្ជា ព្រោះថា វិជ្ជា ៣ វិជ្ជា ៨ ទុកថាជាលទ្ធផលរបស់ព្រះអង្គ ដែលទ្រង់បានមកដោយចរណៈជាហេតុ។ ចរណៈនេះ លោកចែកចេញជា ១៥ យ៉ាងដូចបានរៀបរាប់មកនេះ។

