ទោសនៃសេចក្តីសង្ស័យ ដើម្បីអស់ការសង្ស័យតើយើងត្រូវធ្វើដូចម្តេច?
ថ្ងៃមួយចចកចង់សីុសាច់ក្របីជាខ្លាំង វាឃើញហ្វូងក្របីសនិងក្របីខ្មៅសីុស្មៅជិតគ្នា ចចករត់ទៅខ្សិបដាក់ក្របីសថា បងដឹងទេពួកអាក្របីខ្មៅវាមើលងាយបងឯងណាស់ ! វាថាពួជបងឯងភ្លើៗ! ។ ក្របីសបើកភ្នែកធំៗ តប ហើយវាថាម៉េចទៀត? ចចកថា ចាំខ្ញុំទៅសុើបទៀតចឹង!។ចចករត់ទៅខ្សិបដាក់ត្រចៀកក្របីខ្មៅថា បង ! ពួកអាក្របីស វាថាពួកបងឯងភ្លើៗគ្មានដឹងខ្យល់អីទេ! ។ ក្របីខ្មៅបើកភ្នែកធំៗ ហើយតបថា ព្រហើនណាស់!ហើយវាថាម៉េចទៀត?ចាំខ្ញុំទៅសុើបឲ្យចឹង។ចចកខ្សិបទៅខ្សិបមកមួយសន្ទុះធំ មកដល់ពាក្យថា អញមិនខ្លាចអាកំពួជថោកហ្នឹងទេ បើចង់សាកឲ្យវាចូលមកចុះ ! ។ ស្តាប់មិនទាន់ចប់ផង ក្របីទាំងពីរហ្វូងស្ទុះជល់គ្នាបែកថ្លើមបែកប្រម៉ាត់ងាប់គរជើងលើគ្នាពេញវាលស្រែ ! ចចកបានរត់ទៅប្រមូលញាតិមិត្តមកសីុសាច់ក្របីយ៉ាងឆ្ងាញ់ពិសា ! ។

