និទានជីវិត

T

និទានជីវិត
បញ្ហាលំបាកពង្រីកសមត្ថភាពមនុស្ស ភាពស្រណុកសុខស្រួលបំផ្លាញមនុស្ស!
ថ្ងៃនេះកុមារាឆុងបានមកដល់ផ្ទះរហូតយប់ជ្រៅ អ្នកម្តាយបានយកដៃអង្អែលក្បាលគេហើយនិយាយថា ៖ ម៉ាក់ដឹងថាថ្ងៃនេះកូនពិតជាហត់ណាស់ ! ម៉ាក់បានឆុងមីទុកឲ្យកូនញ៉ាំ កូនទៅញ៉ាំចុះ ! ម៉ាក់និងប្អូនៗញ៉ាំឆ្អែតអស់ហើយ ! ។កុមារឆុងបានមើលទៅចង្ក្រាន គេដឹងច្បាស់ថា ម្តាយនិងប្អូនៗពិតជាញ៉ាំមិនឆ្អែត ព្រោះគេមិនទាន់បានជូនប្រាក់អ្នកម្តាយផង ! គេសើចយ៉ាងស្រស់ដាក់ម្តាយ ៖ ម៉ាក់មិនដឹងទេ តាមពិតកូនមកយឺតថ្ងៃនេះ ព្រោះតែកូនបានចូលញ៉ាំគុយទាវពេលយប់តាមផ្លូវឆ្ងាញ់ណាស់ ! កូនញ៉ាំឆ្អែតហើយ សូមម៉ាក់ពិសាមីជាមួយប្អូនៗចុះ ! ។ និយាយសឹងមិនទាន់ផុតពីមាត់ផង ប្អូនៗរបស់គេស្ទុះព្រូ ទៅចែកមីគ្នាញ៉ាំយ៉ាងស្រេកឃ្លាន ។ កុមារឆុង បានដើរទៅផឹកទឹកទាំងពោះទទេរគ្មានអាហារសូម្បីតែមួយគ្រាប់ គេផឹកទឹកឆ្អែតហើយដេកគងថ្ងាសគិតថា ៖ ប៉ាឈឺស្លាប់ចោលពួកយើងតាំងពីក្មេង អ្នកម៉ាក់ក៏មានជំងឺប្រចាំកាយទៀត ប្អូនៗ៥នាក់សង្ឃឹមមកលើខ្លួនជាបងគេ ! មុខរបរដើរលក់កាសែត ពិតជាមិនអាចជួយអ្វីគ្រួសារបានច្រើនឡើយ ថ្ងៃស្អែកបើទោះជាត្រូវដួលស្លាប់នឹងកន្លែង អញត្រូវតែខំរកប្រាក់បន្ថែមដើម្បីពង្រីកមុខរបរជួយគ្រួសារឲ្យបាន ! ព្រឹកស្អែកកុមារឆុង ដើរផងរត់ផង ដើម្បីស្វែងរកការងារថ្មីៗបន្ថែមទៀត ដើម្បីយកឈ្នះការស្រេកឃ្លានព្រោះខ្លួនបានអត់អាហារអស់មួយថ្ងៃមួយយប់មកហើយ ! ទីបំផុតគេបានក្លាយទៅជាលោកមហាសេដ្ឋី Kim Woo Chhung នៃប្រទេសកូរ៉ាខាងត្បូងទល់សព្វថ្ងៃ ! ។ រលកជីវិតគឺដូច្នេះឯង ! ឆ្លងកាត់ព្យុះកាន់តែធំ មនុស្សកាន់តែរឹងមាំ ! ត្រូវចេះអរគុណបញ្ហាដែលខ្លួនបានជួបក្នុងជីវិត ! ។

Comments