ក្មេងស្រីជនជាតិឥណ្ឌាឈ្មោះ Shanti Devi ពេលនាងអាយុបានបីឆ្នាំ(១៩៧៦)នាងបានប្រាប់ម្តាយនាងថា ជាតិមុននាងជាប្រពន្ធម្ចាស់សហគ្រាសរោងចក្រឈ្មោះ Kandanath Chaubi នាងបានស្លាប់១០ថ្ងៃក្រោយពីបានសំរាលកូនប្រុសមួយ ហើយនាងបានឲ្យឪពុកសរសេរសំបុត្រទៅកាន់ប្តីជាតិមុនរបស់នាង ដោយផ្ញើទៅកាន់អាស័យដ្ឋាន Kandanath Chaubi , Textil Trader , Mutra .មួយសប្តាហ៍ក្រោយមកសំបុត្របានឆ្លើយតបមកវិញថា គាត់ពិតជាមានប្រពន្ធស្លាប់១០ថ្ងៃក្រោយពីបានសំរាលបានកូនប្រុសមួយពិតមែន។៤ថ្ងៃក្រោយមកទៀតពេលដែលកុមារីទេវីកំពុងលេងនៅមុខផ្ទះ ស្រាប់តែនាងរត់ចូលបន្ទប់គេងដោយទឹកមុខខ្មាស់អៀន ម្តាយតាមសួរនាងទើបនាងប្រាប់ថា នាងបានឃើញប្តីនាងឈរចាំនៅមុខរបងផ្ទះ ពេលម្តាយចេញទៅមើលក៏ឃើញលោក Chaubi ឈរនៅមាត់ទ្វាររបង ពួកគេបានអញ្ជើញគាត់ឲ្យចូលលេង ហើយប្តីបាននាំនាងទេវីដោយឲ្យនាងនាំផ្លូវទៅកាន់ផ្ទះជាតិមុនរបស់នាងបានយ៉ាងត្រឹមត្រូវឥតខុស។ពេលដល់ផ្ទះនាងបានសួររកប្រាក់សន្សំរបស់នាង តែប្តីបានយកប្រើប្រាស់អស់ហើយ។កុមារីទេវីជាមនុស្សចងចាំអតីតជាតិបានល្អបំផុត បានកត់ត្រាក្នុងកំណត់ហេតុរបស់ពិភពលោក ! ។

