សិរីមង្គលក្នុងគ្រួសារ !

T

សិរីមង្គលក្នុងគ្រួសារ !
ខ្ញុំតែងតែឆ្ងល់ថា ហេតុអីសត្វស្លាបតែងតែទំលើទ្រនំកន្លែងដដែលៗ ទាំងវាអាចហោះហើរបានទៅគ្រប់ទីកន្លែងលើផែនដីនេះសោះ ? បន្ទាប់មកខ្ញុំសួរខ្លួនឯងនូវសំណួរដូចគ្នានេះដែរ ! ។ ចាំណា ! ផ្ទះគឺជាទ្រនំរបស់មនុស្ស ! ហេតុនេះតើអ្នកត្រូវធ្វើដូចម្តេច ដើម្បីឲ្យផ្ទះក្លាយជាចំណងចងជីវិតរបស់មនុស្ស មិនឲ្យសមាជិកគ្រួសារណាម្នាក់អាចចាកចេញបានឲ្យសោះនោះ ? ព្យាយាមចាប់កំហុសខ្លួនឯង បើអ្នកជាបុគ្គលមានការភ្ញាក់រលឹក ! នរណាម្នាក់ដែលចេះដឹងថា ខ្លួនក៏នៅមានកំហុសខ្លះដែរ នេះហើយគឺជាកំណើតទស្សនៈវិជ្ជាសម្រាប់បំភ្លឺជីវិតខ្លួនឯង ឯអ្នកណាដែលឃើញថាខ្លួនជាមនុស្សត្រូវរហូត ចំណែកអ្នកដទៃសុទ្ធតែខុស នោះគឺគេកំពុងតែឋិតនៅក្រោមអំណាចភាពអាត្មានិយមគ្របសង្កត់នៅឡើយទេ ស្ថានភាពចិត្តបែបនេះ នៅតែទើសទាស់ចិត្តមិនឈប់ឡើយ ព្រោះគ្មានអ្នកណាអាចតំរូវចិត្តខ្លួនបានគ្រប់រឿងឡើយ ។

Comments