ភាពជោគជ័យគឺយើងប្រឹងប្រែងដោយខ្លួនឯងទេ មិនបានយកទៅប្រកួតប្រជែងជាមួយអ្នកណាឡើយ ប្រើភាពជោគជ័យក្នុងការប្រកួតប្រជែង បើទោះជាយើងបានទទួលក៏វាគ្មានភាពរីករាយពិតប្រាកដដែរ ។ ក្នុងលោកនេះគ្មានអ្វីល្អបំផុតសម្រាប់យើងនោះទេ តែបើយើងធ្វើបានល្អបំផុតហើយ លទ្ធផលបានមកយ៉ាងណាក៏ពេញចិត្ត លទ្ធផលមិនបានដូចចិត្តក៏ព្រម លោកនេះគ្មានទេពាក្យថាហួសពេល យើងអាចចាប់ផ្តើមជាថ្មីបានជានិច្ច ! ។ ត្រឹមតែការរស់នៅបានក្តីសុខ កុំចាំបាច់ប្រឹងឲ្យរងទុក្ខវេទនាខ្លាំងពេក ជីវិតគ្មានអ្នកណាយកអីពីលោកនេះទៅបានឡើយ កុំធ្វើបាបខ្លួនរហូតដល់មិនគិតពីបាយទឹកនំចំណី ភ្លេចថាខ្លួនជាអ្នកណា ភ្លេចសាច់ញាតិឲ្យសោះ ! ។

