សម្លាប់ថ្ងៃបានបុណ្យទាំងថ្ងៃ

T

សម្លាប់ថ្ងៃបានបុណ្យទាំងថ្ងៃ សម្លាប់យប់បានបុណ្យទាំងយប់ គឺសម្លាប់ ទិដ្ឋិ មានះ តណ្ហា ឧបាទាន និង នន្ទរាគៈ(ការត្រេកត្រអាលក្នុងកាម) ដែលឬសរបស់វាគឺអវិជ្ជា ដែលយើងត្រូវខិតខំជីកផ្តាច់ផ្តិលឲ្យដាច់អស់ពីខន្ធសន្តាន ទើបទុក្ខត្រូវបានបញ្ចប់។
ដើរបណ្តើរ លះបណ្តើរ សុខនឹងទទួលបានជាខណៈៗ តាំងចិត្តខិតខំសន្សំបារមី គង់ថ្ងៃណាមួយនឹងបានទទួលពន្លឺត្រាស់ដឹងជាមិនខាន ! ! ! ប្រើច្បូកមុខបី ជីកផ្តាច់ផ្តិលវាបន្តិចម្តងៗ ត្រាតែបានសម្រេច ! ។

Comments