តាមវិទ្យាសាស្ត្របញ្ជាក់ថា កំហឹងមិនមែនសុទ្ធតែអត់ប្រយោជន៍ទេ ការខឹងមួយឆាវៗ វាជួយភ្ញោចខួរក្បាលឲ្យធ្វើការកាន់តែល្អឡើង ឲ្យមានការប្រុងស្មារតីមិនស្ពឹកស្រពន់ ឲ្យកាន់តែមានបញ្ញា មានមោទនភាពចំពោះខ្លួនឯង នឹងជួយឲ្យដេកលក់ស្រួល ។ ការគិតឲ្យខឹងរ៉ាំរ៉ៃរញ៉ាំរញ៉ូវទេដែលបំផ្លាញសុខភាព ពិតជាឆ្លើយតបជាមួយពុទ្ធសាសនាណាស់ ក្នុងអភិធម្មជំពូកសង្គហៈ ចេតសិកកើតរួមជាមួយចេតសិកព្រះអនុរុទ្ធពោលថា ទោសៈចេតសិកកើតរួមជាមួយថីទុក្កៈចេតសិក២(ថីនៈនិងមិទ្ធៈចេតសិក)។ តែយ៉ាងណាក៏ដោយទោសៈគឺជាអកុសលចេតសិកទេ កុំគាំទ្រវាឲ្យសោះ ។

