បុគ្គលមិនដឹងការពិត

T

បុគ្គលមិនដឹងការពិត តែងព្រួយលំបាកច្រើនដោយសំគាល់ថា កូនទាំងឡាយជារបស់អញមាន ទ្រព្យទាំងឡាយជារបស់អញមាន អញគ្រាន់បើប្រសើរលើសគេ អញទៀង អញសុខ អ្វីៗនៅក្រោមអំណាចអញ ! ដែលតាមពិតសូម្បីតែខ្លួនមិននៅក្រោមអំណាចខ្លួន បង្គាប់បញ្ជាមិនបានផង កូនក្តី ទ្រព្យក្តី នឹងរាប់ថាមានមកពីណាបាន ? ។ គំនិតនេះពោលដោយបរមត្ថសច្ចៈ ប៉ុន្តែតាមបញ្ញត្តិមិនមែនអោយបោះបង់ចោលអ្វីគ្រប់យ៉ាងទេ ត្រូវមើលថែយ៉ាងខ្ជាប់ខ្ជួន តែក្នុងចិត្តត្រូវយល់ឲ្យច្បាស់ថា អ្វីដែលខ្លួនរកបាន សុទ្ធតែត្រូវលះបង់ទៅវិញទេ !

Comments