មនុស្សឆ្លាតមិនមែនមានន័យថា ទាល់តែចេះផឹកសុី ចេះជក់បារី ចេះមានដៃគូស្នេហាច្រើន ឬ មានទ្រព្យសម្បត្តិសំបូរហូរហៀរនោះទេ មនុស្សឆ្លាតគឺដឹងពីរបៀបរស់នៅ ពីរបៀបគ្រប់គ្រងខ្លួនឯងឲ្យបានល្អ និងការគោរពទេទើបហៅថាជាមនុស្សឆ្លាតពិតប្រាកដ ។ ជោគជ័យឬបរាជ័យ វាជាផ្នែកមួយនៃជីវិត បើសិនជាអ្នកមិនទទួលបរាជ័យ អ្នកក៏មិនបានរៀនសូត្រអ្វីពីជីវិត បើសិនជាអ្នកមិនទទួលជោគជ័យ អ្នកក៏មិនបានស្គាល់ពីតំលៃនៃការតស៊ូព្យាយាម បើមិនបានសិក្សាពីជីវិត វាក៏គ្មានការផ្លាស់ប្តូរដែរ ព្រោះថ្ងៃណាមួយទើបអ្នកដឹងច្បាស់ថា ជីវិតគ្មានសារៈសំខាន់អ្វីទាំងអស់ បើសិនជានៅក្នុងលោកនេះគ្មានមនុស្សសំខាន់នៅក្នុងជីវិតរបស់អ្នកទេ ។

