មនុស្សយើងនេះណា ចេះច្រើនយ៉ាងណា ល្អខ្លាំងប៉ុណ្ណាក៏នៅតែមិនគ្រប់ដប់ដែរ សំខាន់គឺចេះទទួលយកការពិត ព្រមទទួលយកការរិះគន់ពីអ្នកដទៃដើម្បីមកស្ថាបនាខ្លួនឯងឲ្យបានល្អប្រសើរគឺល្អបំផុតហើយ ។ ដំណើរចេញចាកលោកនេះ ផ្លូវនៅវែងឆ្ងាយណាស់ ដែលអាចវង្វេងដោយមិនដឹងខ្លួនបាន វង្វេងដោយលាភសក្ការៈ វង្វេងដោយកិត្តិយស វង្វេងដោយការសរសើរ វង្វេងដោយសុខវេទនា ត្រូវចេះយកពាក្យសម្តីអ្នកដទៃមកធ្វើជាកញ្ចក់ដើម្បីតំរង់ផ្លូវខ្លួនឯងឲ្យបានត្រង់ត្រឹមត្រូវទើបឆាប់ដល់គោលដៅ ! ។

