ចក្ខុវិស័យ(ការមើលឃើញបានវែងឆ្ងាយ)និងគុណធម៌ គឺជាមេរៀនដែលអាចសិក្សានៅក្នុងគ្រួសារបាន ព្រោះហេតុនេះឪពុកម្តាយគ្រប់រូប មិនត្រូវធ្វេសប្រហែសក្នុងរឿងនេះឡើយ។ព្រោះពាក្យសំដីរបស់ពួកអ្នក អាចចារឆ្លាក់កប់ទុកយ៉ាងជ្រៅក្នុងបេះដូងកូនៗ ។ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំតែងនៅចងចាំសំដីអ្នកម្តាយតែងប្រដៅថា ពូជខ្មែរថ្លៃថ្នូរណាស់ ! ម៉ែតស៌ូឲ្យកូនរៀន មិនមែនដើម្បីតែខ្លួនឯងប៉ុណ្ណឹងទេ !តែគឺដើម្បីបានបម្រើជាតិផងណាកូន ជាតិយើងមានល្ងង់មានឆ្លាត ត្រូវមានមេត្តាចំពោះអ្នកទន់ខ្សោយផង ការរស់នៅលើផែនដីនេះ បើយើងល្ងង់គឺជៀសមិនផុតពីធ្វើខ្ញុំគេទេ ជាតិគេក៏មានល្ងង់មានឆ្លាតដូចតែយើងដែរ តែគេចេះការពារគ្នាគេណាកូន! បើយើងមិនចេះការពារគ្នាឯងទេ តើយើងនឹងត្រូវទៅធ្វើជាខ្ញុំអ្នកណាឲ្យបានសប្បាយចិត្តទៅកូន ?។

