តើការគិតបារម្ភពីអនាគតជាមិច្ឆាសង្កប្បៈឬទេ?

T

តើការគិតបារម្ភពីអនាគតជាមិច្ឆាសង្កប្បៈឬទេ?
ការគិតពីអនាគតមានបីបែបៈ
១- គិតបែបរីករាយៈស្រមៃឃើញក្លាយខ្លួនជាអ្នកមាន បានដើរសុីចាយសប្បាយចិត្ត មានការងារធំរីកថ្លើមរីកប្រមាត់។
២ -គិតបែបកើតទុក្ខៈគិតឃើញធ្លាក់ខ្លួនក្រីក្រដុនដាប ក្លាយជាអ្នកបំរើគេ ត្រូវគេស្តីបន្ទោសវាយដំច្រំធាក់ឥតត្រាប្រណី ត្រូវធ្លាក់ទឹកភ្នែកដោយមិនដឹងខ្លួន។ការគិតបែបខាងលើនេះ សុទ្ធតែជាមិច្ឆាសង្កប្បៈ(ការគិតខុស)ទាំងអស់។ត្រូវធ្វើបច្ចុប្បន្នឲ្យបានល្អបំផុត អនាគតទទួលជោគជ័យឬបរាជ័យក៏យើងអស់ចិត្ត។
៣ - គិតបែបដាក់គោលដៅឬផែនការសម្រាប់ជីវិតៈដែលមនុស្សខ្លះមានខ្លះអត់ តែយ៉ាងណាក៏ដោយក៏មិនត្រូវជាប់ជំពាក់នឹងគោលដៅនោះ រហូតដល់ថ្នាក់កើតទុក្ខខ្លាំងពេកដែរ។យើងបានធ្វើកិច្ចការអស់ពីសមត្ថភាពហើយ លទ្ធផលបានមកយ៉ាងណា យើងក៏នៅតែសប្បាយចិត្តបាន។ការគិតពីគោលដៅជីវិតគឺត្រូវតែមាន ហើយខិតខំធ្វើឲ្យបានសម្រេច តែត្រូវតាមរបៀបមិនជាប់ចំណង ដូច្នេះយើងនៅតែសប្បាយចិត្តបាន បើខំគិតខំធ្វើរហូតធ្លាក់ខ្លួនឈឺ ទង្វើអស់នេះគឺជាទង្វើឥតប្រយោជន៍ដដែល !។

Comments