គំនិតមនុស្សម្នាក់ៗ បង្កើតភាពជាក់ស្តែងឲ្យខ្លួនឯងក្នុងការរស់នៅ បច្ចុប្បន្នភាពរបស់គេគឺទទួលបានពីគំនិតអតីតកាល គ្រប់គ្នាសុទ្ធតែខិតខំប្រឹងប្រែងក្នុងបច្ចុប្បន្នភាព ទើបមានឥទ្ធិពលនៅពេលអនាគត បើអ្នកគ្មានបច្ចុប្បន្នភាពត្រឹមត្រូវទេ តើអ្នកមានអនាគតភ្លឺស្វាងមកពីណា ? ។ ព្រះពុទ្ធទ្រង់ត្រាស់ថា អតីតជាហេតុ បច្ចុប្បន្នជាផល បច្ចុប្បន្នជាហេតុ អនាគតជាផល អ្នកខ្លះដេកទទូរភួយព្រួយពីអនាគតទាំងដែលបច្ចុប្បន្នមិនដែលខ្វល់ទាល់តែសោះផងក៏មាន ។ ភ្ញាក់រលឹកឡើង !

