វាធ្វើឲ្យអ្នកបាត់បង់ឪកាស

T

ចិត្តឆៅៗ វាធ្វើឲ្យអ្នកបាត់បង់ឪកាស បាត់បង់ការគិតពិចារណា បាត់បង់ឋាមពលបញ្ញាដែលមាននៅក្នុងខ្លួន រួចហើយវានាំឲ្យមានការភ័យខ្លាចទៅវិញទេ ព្រោះជាស្ថានភាពមួយចានទឹក មួយចានគោក ។ ផ្ទាំងកញ្ចក់ឋាមពលនៃចក្រវាឡ វាគ្មានពេលវិនិច្ឆ័យពីអ្នកឡើយ វាចាំតែហុចផលឲ្យអ្នកទាំងល្អ ទាំងអាក្រក់តែប៉ុណ្ណោះ ។ ពេលបានទទួលផលមិនល្អ កុំរកលេសកាច់មួលអ្នកដទៃ ជាជាងការសិក្សាពីកំហុសខ្លួនឯងឲ្យសោះ ! ប៉ុន្តែរឿងដ៏សំខាន់មួយគឺកុំផ្លាស់ប្តូរចិត្តមេត្តាដោយសារតែជីវិតជួបការលំបាកអី ព្រោះបើអ្នកផ្លាស់ប្តូរនោះ អ្វីៗនឹងត្រូវបាត់បង់ទៅទាំងអស់ជាមិនខាន ។

Comments