ពេលមានបញ្ហា

T

ពេលមានបញ្ហា កុំធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងរណ្តៅនៃបញ្ហា ជាជាងគិតថា បញ្ហាទុក្ខគឺកើតឡើងសម្រាប់ឲ្យយើងសិក្សា ឲ្យយើងមើលឲ្យឃើញពីផ្លូវដើម្បីដោះស្រាយ មិនមែនត្រូវននាលក្នុងទុក្ខឬទៅធ្វើអត្តឃាតដើម្បីបញ្ចប់ទុក្ខនោះទេ បែបនេះគឺយើងបានបង្កើតទុក្ខឲ្យកាន់តែធំឡើងតែប៉ុណ្ណោះ ! ។ មនុស្សម្នាក់ដើរជាន់ដែកគោល ដែកគោលដែលចាក់ចូលបាតជើងគឺជាទុក្ខ វិធីដោះស្រាយបែរជាយកញញួរដំបញ្ចូលជើងឲ្យកាន់តែជ្រៅ ធ្វើឲ្យការឈឺចាប់កើនឡើងកាន់តែខ្លាំង កើតទុក្ខទ្វេរដង នេះមិនមែនជាការដោះស្រាយត្រឹមត្រូវនោះទេ ។ រកវិធីដកចេញមិនបាន ត្រូវរត់រកពេទ្យជួយ សេចក្តីនេះយ៉ាងណា បើបញ្ហាយើងធំពេក យើងអាចស្វែងរកជំនួយ ។ ពេលមានបញ្ហាក្នុងជីវិត សូមតាំងសតិលើកចិត្តឲ្យខ្ពស់លើបញ្ហា រួចហើយមើលឲ្យច្បាស់ថា តើអ្វីជាដើមហេតុ អ្វីជាបច្ច័យទាក់ទងគ្នា តើអាចដោះស្រាយបានដូចម្តេច ? រួចហើយចាប់ផ្តើមកែបញ្ហាដោយរីករាយ ។ យើងមកកាន់ផែនដីនេះមានហេតុផលច្បាស់លាស់របស់យើង គឺមកសិក្សាពីជីវិតដើម្បីអភិវឌ្ឍចិត្តរបស់យើងឲ្យមានសេចក្តីស្រឡាញ់ រួចហើយយើងនឹងត្រឡប់ទៅកាន់ធម្មជាតិវិញជាធម្មតា ! ។ ទុក្ខគឺជារបស់លោកនេះទេ វាជារបស់ធម្មជាតិ អ្នកណាគិតថាវាជារបស់ខ្លួន អ្នកនោះមានទុក្ខកាន់តែធំឡើងជាមិនខាន ! ។

Comments