ទិវានិទាន ៖

T

ទិវានិទាន ៖
នៅសម័យពុទ្ធកាល មានភិក្ខុមួយអង្គលោកមានសីលល្អ មានការសំរួមល្អ រហូតដល់ភិក្ខុដទៃយល់ថាលោកគឺជាព្រះអរហន្ត។ សម័យថ្ងៃមួយ ភិក្ខុទាំងឡាយនាំគ្នាអង្គុយដំកង់ ពិភាក្សាគ្នាវិនិច្ឆ័យពីសភាពចិត្តរបស់លោក តើលោកឋិតក្នុងអរិយបុគ្គលថ្នាក់ណា ហើយនាំគ្នាសន្មត់សរសើរថាលោកគឺជាព្រះអរហន្ត ពេលនោះលោកក៏បាននិមន្តមកដល់ ប្រតិកម្មរបស់មនុស្សចិត្តស្មោះ មនុស្សដែលមានការទទួលខុសត្រូវ លោកបានប្រកែកថាលោកនៅជាសេក្ខបុគ្គល(បុគ្គលដែលនៅមានការសិក្សានៅឡើយ) ហើយលោកបានអង្គុយចុះ សន្ទនាគ្នាពីកិច្ចប្រតិបត្តិនិងទ្រឹស្តីដែលនៅមិនទាន់យល់ រហូតទាល់តែលោកទាំងអស់អង្គបានអស់នូវអាសវៈធម៌ ហើយហោះទៅកាន់អាស្រមរៀងខ្លួនអស់ទៅ ។សមតាមពុទ្ធដីកាត្រាស់ថា ការប្រជុំជជែកសន្ទនាគ្នា មិនមែនពាក់កណ្តាលនៃមគ្គព្រហ្មចរិយនោះទេ គឺទាំងមូលនៃមគ្គព្រហ្មចរិយធម៌នេះឯង ! ។មានការប្រជុំ និងមានការលើកលែងការប្រជុំ គឺជាអង្គទីមួយនិងទីពីរនៃអបរិហានីយធម៌ (ធម៌ដែលមិនវិនាសសាបសូន្យ) តើសព្វថ្ងៃពុទ្ធសាសនានៅស្រុកយើង មានការប្រជុំពិភាក្សាពីធម៌វិន័យហើយឬនៅ? ចម្លើយគឺមិនមានទេ ! តើហេតុអី ? មកពីម្នាក់ៗគឺធំដល់ថ្នាក់លែងចេះខុសអីអស់ទៅហើយហ្នឹង ! ធំទាំងពួកស្លៀកស ធំទាំងពួកគ្រងស្បង់ ហើយអ្នកដែលត្រូវអង្គុយលើកៅអីទ្រទ្រង់ធម៌វិន័យបែរជាចេះតែពាក្យអត់បានការទៅវិញ !

Comments