មនុស្សម្នាក់មានកំហឹងជាមួយយើង គឺដូចជាត្រូវភ្លើងឆេះក្បាលរត់តំរង់មករកយើងដូច្នោះដែរ បើយើងជាមនុស្សមិនមានសតិរលឹកដឹងទាន់ទេ ការខឹងតបគឺដូចជាយើងទៅចម្លងភ្លើងនោះមកដាក់ឲ្យឆេះក្បាលខ្លួនឯងដែរ ទីបំផុតទាំងយើងទាំងគេក្លាយទៅជាមនុស្សឆេះក្បាលដូចគ្នា ហើយរត់ជល់ក្បាលគ្នាគ្មានដឹងទិសតំបន់អ្វីទាំងអស់ វាសមដែរឬ ដែលយើងនៅសុខៗទៅចំឡងភ្លើងពីគេមកដាក់ក្បាលខ្លួនឯងឲ្យឆេះដែរ ? តើអ្នកណាល្ងង់ជាងអ្នកណាទៅ ? ។និយាយទៅវាដូចជាស្រួលធ្វើណាស់ តែក៏មិនលំបាកប៉ុន្មានដែរ ឲ្យតែអ្នកព្យាយាមគិតហេតុផលពីរឿងនេះឲ្យបានច្រើនដង។

