ជំនឿមិនមែនមានន័យថាជឿព្រះនឹងមកជួយនោះទេ

T

១- ជំនឿមិនមែនមានន័យថាជឿព្រះនឹងមកជួយនោះទេជំនឿគឺជឿលើការប្រៀនប្រដៅរបស់ព្រះដើម្បីយកមកដោះស្រាយបញ្ហាដែលខ្លួនបានជួបក្នុងជីវិត ។
២- ទិវានិទាន ៖ អើហ៍! យាយមកពីណាហ្នឹង? (តាស្រែកសួរយាយ)យាយញញឹមតប អើហ៍តាអើយ ! ខ្ញុំមកពីស្តាប់ធម៌(យាយតប) ។បាសកឬព្រះសង្ឃអ្នកសម្តែងធម៌យាយ ?(តាសួរ) យាយតបៈគឺបាសកណាតាអើយ ! សម្តែងធម៌ពិរោះអីពិរោះ ខ្ញុំអង្គុយព្រឺតែក្បាលប៉ុនៗកញ្ជើ ។ តាជ្រួញចិញ្ចើមបន្តិចក៏តប បើបាសកនោះចេះម្លឹងៗម៉េចក៏មិនបួសទៅ អញឆ្ងល់ដែរ?ក្នុងបិដកអញរកមើលមិនឃើញពុទ្ធដីកាថា នែម្នាលគ្រហស្ថទាំងឡាយចូរអ្នកសម្តែងធម៌សោះ​ ! អញឃើញតែ នែ ! ម្នាលភិក្ខុទាំងឡាយចូរអ្នកសម្តែងធម៌ទេ ។ នែយាយ ! បើនិយាយពីគុណធម៌វិញ បាសកបានសំរេចជាអរហន្ត គឺបរិនិព្វានហើយណា តែបើលោកនេនវិញលោកទ្រទ្រង់គុណធម៌នេះបានមួយជីវិតឯណោះ។យាយហ្អា ! ព្រះសង្ឃគឺជាតំណាងត្រៃសរណៈគមណា! ។ យាយយកដៃបូតមាត់បន្តិចទើបនិយាយៈអើហ៍ ! នៅជំនាន់ពុទ្ធកាល មានបាសកសម្តែងធម៌ដែរតើដូចជានាងខុជ្ជុតរាជាដើម ! ។ តាតប អើហ៍ ! សម្តែងធម៌តែម្តងដោយសារតែម្ចាស់ចង់ស្តាប់ទេ ព្រះលោកមិនដែលតែងតាំងឲ្យគ្រហស្ថសម្តែងធម៌ជំនួសភិក្ខុសង្ឃឯណាយាយ ហើយព្រះលោកមានដែលសរសើរឲ្យយកគំរូតាមពីកាលណាយាយ អើហ៍ ! យាយឯង នាំគ្នាធ្វើតែអញ្ចឹងទៅ ច្បាស់ជាអស់លោកធ្វើបុណ្យជាមិនខានទេ ពេលខ្លះធម៌ដែលលោកត្រូវសូត្រសោះអាងតែខ្លួនឯងចេះក៏ដណ្តើមសូត្រមុនលោក ធ្វើឬកគ្រាន់បើអត់ដឹងនរកទេ ! ថាចប់តាដើរចេញទៅ ទុកឲ្យយាយតាមមើលតាធ្វើភ្នែកស្លឺ ហើយរអ៊ូតិចៗថា មែនវុី ! អាតានេះនិយាយត្រូវ បើនាំគ្នាទៅគោរពលើកតំកើងតែភេទថោកទាបដូចគ្នា យូរៗទៅមុខជាលែងមានឧត្តមភេទហើយ ! ព្រោះមនុស្សវាពូកែតែខាងអាស្រួលជាងលំបាក ! សូមប្រជាពុទ្ធបរិស័ទមេត្តាគន់គិតពិចារណាតាមការគួរ ! ។

Comments