១- រឿងអាក្រក់ដែលខ្លួនបានជួប ឈប់សួរខ្លួនឯងថា ហេតុអ្វីបានជារឿងនោះត្រូវបានកើតឡើងចំពោះខ្ញុំ ? ត្រូវសួរថា ហេតុអ្វីបានជាវាព្យាយាមតាមជួយដាស់តឿនខ្ញុំ ? ។ មិនត្រូវអូសទាញជីវិតឲ្យដើរតាមគន្លងចាស់ដែលគ្រាន់តែជារឿងដដែលៗនោះទេ ! ។
២- គេលើកលែងទោសឲ្យមកពីគេមិនចង់សន្សំរឿងមិនមែនគេល្ងង់ឫកំសាកនោះទេ ព្រោះគេចង់មានក្តីសុខ ចង់រក្សាចិត្តស្ងប់ ចង់ឲ្យខ្លួនគេបានរួចរំដោះពីកំហឹងតែប៉ុណ្ណោះ ។
៣- មុននឹងចង់កែប្រែអ្នកដទៃគេត្រូវរៀនពីក្តីស្រឡាញ់ រៀនទទួលស្គាល់កំហុសខ្លួនឯង រៀនពីតំលៃពាក្យសម្តី រៀនពីបញ្ហារបស់មនុស្ស នឹងរៀនទទួលយកប្រតិកម្មតបរបស់គេមកវិញឲ្យបាន ។
៤- មនុស្សល្អតែងប្រយុទ្ធផ្លាស់ប្តូរកំហឹងនិងការស្អប់ខ្ពើមដែលកើតពីភាពកំណាចរបស់ចិត្តល្ងង់ខ្លៅឲ្យក្លាយមកជាគំនិតមានហេតុផល នឹងមានក្តីមេត្តាករុណាវិញ ។លោកនេះមិនបានចំរើនឡើងដោយការខឹងសំបារនិងការស្អប់ខ្ពើមឡើយ ! ។
៥- ព្យាយាមសិក្សាពីមនុស្សគឺដើម្បីបានស្គាល់ខ្លួនឯងផងដែរ ព្រោះការរស់នៅក្នុងពិភពលោកនេះ ម្នាក់ៗគឺសុទ្ធតែជាសិល្បៈករទេ បើមិនខំសម្តែងឲ្យសមមិនល្បីឡើយ ! ផ្កាដែលគេកាន់ក្នុងដៃ ក្លិនរបស់វាមិនប្រាកដថាគ្មានប្រតិកម្មនោះទេ ពេលខ្លះអ្នកទទួលបាច់ផ្កាអាចឈ្លក់ក្លិនតឹងទ្រូងស្លាប់ផងក៏មាន ប៉ុន្តែបើយើងបានស្គាល់ការពិតរបស់មនុស្សហើយ ការស្គាល់នោះឯងក្លាយជាវ៉ាក់សាំង អាចបង្ការប្រតិកម្មបានគ្រប់យ៉ាង ! ។

