ពេលយើងដាក់ទឹកកកមួយដុំទៅក្នុងទឹក

T

ពេលយើងដាក់ទឹកកកមួយដុំទៅក្នុងទឹក ផ្នែកដែលយើងបានមើលឃើញគឺប្រហែល៣០%ប៉ុណ្ណោះ ឯ៧០%ទៀតវាជាផ្នែកដែលលិចនៅក្នុងទឹក ។ ផ្នែកដែលមើលឃើញនោះ វាជាចិត្តដឹងខុសត្រូវ ជាចិត្តផ្ទៃលើ ឬ សតិសម្បជ្ជញ្ញះ (Conscious mind)ចេះការពារប្រុងប្រយ័ត្នមិនឲ្យលេចចេញកំហុសមកឲ្យគេឃើញ ឯចិត្តផ្ទៃក្រោម(Sub conscious mind ឬ ភវង្គចិត្ត)ដែលមើលមិនឃើញមានទាំងល្អទាំងអាក្រក់ ជាឋាមពលសំងាត់របស់ចិត្តចាំជួយធ្វើការឲ្យបានសម្រេចតាមការគិតផង(ច្បាប់ស្រូបទាញ) ជាទីកន្លែងបញ្ចូលទិន្នន័យអារម្មណ៍ផង នឹងរង់ចាំពេលប្រទះអារម្មណ៍ទើសចិត្តឬចូលចិត្តទ្រាំលែងបានទើបបញ្ចេញសកម្មភាពមកផង ផ្នែកនេះព្រះពុទ្ធលោកហៅថាអនុស័យកិលេស ។ កម្លោះក្រមុំកាលស្រឡាញ់គ្នានៅគ្រាតំបូង តាមពិតគេជាបិសាចកញ្ជ្រោងដូចគ្នាទេ តែគេប្រឹងលាក់កន្ទុយកញ្ជ្រោងទៅវិញទៅមក ធើ្វជាសុភាពរាបសារនិយាយមិនចង់ចេញ មិនចេះផឹកស្រាមិនចេះលេងស្រី ពេលចូលជំរាបសួរ ពេលចេញជំរាបលា ដល់តែបានខ្លួនឬបានរៀបការហើយ ចាំមើលគាត់បញ្ចេញកន្ទុយកញ្ជ្រោងមករៀងខ្លួន ផ្អើលភូមិ ហ្អែងទើបមកពីណា ? អញទើបមកពីផឹកសុីចង់យ៉ាងម៉េច ? រយះក្បាលដេកពេទ្យឥឡូវ ! ។នេះហើយកិលេសសត្វលោកគួរឲ្យខ្លាចរអាណាស់ គ្មានអ្នកណាមានភ្នែកមុតជាងអ្នកណាឡើយ កូនអើយ ! បើអ្នកបានបួសហើយ សូមបួសរហូតទៅ ! បើអ្នកបានគ្នាជាប្តីប្រពន្ធហើយ អ្នករស់មិនចុះសំរុងនឹងគ្នា កុំឲ្យខូចពូជ ខូចកំណើតមនុស្សអី ដើរចេញពីគ្នារៀងខ្លួនទៅ ! កុំចាំបាច់ប្រើមាត់ប្រើដៃដាក់គ្នា អាសូរពេទ្យផង ខ្ជិលដេរណាស់ ! ។ កំរណាស់ដែលកញ្ជ្រោងមានចិត្តដូចគ្នា វាបានជួបគ្នា ទើបការរស់នៅមានក្តីសុខ ! តែបើជ្រុលជាជួបគ្នាទៅហើយ ហើយមិនអាចរស់អត់គ្នាបាន ទ្រាំលេបគ្រួសលេបថ្មទៅ មិនចាំបាច់ដើរត្អូញត្អែរយំយែកប្រាប់គេនាំតែរោយមាត់ទេ ព្រោះគេក៏ទ្រាំដូចតែយើងដែរ ! ហាស ហាស រីករាយជាមួយវាទៅណា ! ។

Comments