អ្នកមានជំងឺផ្លូវកាយមកពីមិនចេះមើលថែកាយខ្លួនឯង អ្នកជំងឺផ្លូវចិត្តមកពីមិនចេះមើលថែចិត្តខ្លួនឯងដែរ ម៉្ងៃៗគិតតែតាមមើលកំហុសអ្នកដទៃហើយទាមទារឲ្យគេធ្វើតាមចិត្តខ្លួន ទើបចិត្តស្ងប់បានមួយភ្លែតៗនៅពេលគេព្រមធ្វើតាម ប៉ុន្តែត្រូវមួរម៉ៅក្តៅក្រហាយខ្លាំងណាស់នៅពេលគេមិនព្រមធ្វើតាម នឹងត្រូវគេប្រទូស្តតបមកវិញ ទីបំផុតកើតជំងឺផ្លូវចិត្តគិតតែពីទើសចិត្តរហូតទាល់តែលេបថ្នាំជួយរំងាប់ចិត្ត។

