ជីវិតពេលខ្លះមិនត្រូវការអីច្រើនដើម្បីឲ្យខ្លួនឯងមានក្តីសុខនោះទេ សុំត្រឹមរស់នៅដោយស្ងប់ស្ងាត់ គ្មានការប្រកួតប្រជែង ទៅកន្លែងដែលខ្លួនឯងចង់ទៅ ញុំាអីដែលខ្លួនឯងចង់ញុំា ធ្វើអីដែលខ្លួនឯងចង់ធ្វើ ដោយមិនចាំបាច់រំខានអ្នកណានោះឡើយ ការមិនបៀតបៀនគ្នាទើបជាសេចក្តីសុខពិតប្រាកដ។រស់នៅក្នុងជីវិតសមញ្ញៗធម្មតាៗតាមធម្មជាតិពិតជីវិតពិតប្រកបដោយសច្ចពិតហេីយចេះគ្រប់គ្រងគ្រប់គ្រាន់នៅអ្វីដែលខ្លួនឯងមានជាទីពេញចិត្ត នុះគឺជា សុវត្ថិភាព សន្តិសុខ សន្តិភាព តាមផ្លូវកាយផ្លូវចិត្តដោយបរិបូរណ៍ពេញមួយជីវិតហេីយ ចូលចិត្តរស់នៅដោយភាពស្ងប់ស្ងាត់ហើយបាននិងកំពុងបន្តការបំពេញកតព្វកិច្ចតួនាទីភារកិច្ចទំនួលខុសត្រូវប្រចាំជីវិតប្រចាំថ្ងៃដោយសន្តិភាពសន្តិវិធីបំផុតក្នុងដំណើរជីវិតសព្វថ្ងៃនេះ។

