ពេលខណៈចិត្តកើតឡើង ហើយសតិយកចិត្តមកផ្តោតជាប់ស្អិតតែអារម្មណ៍មួយណា គឺបានតែអារម្មណ៍មួយនោះប៉ុណ្ណោះ. គឺមួយខណៈចិត្តផ្តោតជាប់ស្អិតបានតែអារម្មណ៍មួយ . ដូច្នេះពេលចិត្តផ្តោតជាប់ស្អិតតែអាម្មណ៍ខ្យល់ដង្ហើមចេញចូល អារម្មណ៍ដែលចូលតាមទ្វារ៥ គឺវៀរមនោទ្វារ១ ទោះជាអនិដ្ឋារម្មណ៍ ឬ ឥដ្ឋារម្មណ៍ ក៏មួយខណៈចិត្តដែលជាប់ស្អិតនឹងដង្ហើមចេញចូលនោះ មិនអាចដឹង ឬតោង និងសោយអារម្មណ៍នោះដែរ. ហើយចៅពិសោធដឹង ខណៈចិត្តខ្លះពេលរបូតពីខ្យល់ដង្ហើមចេញចូល រកស្ទុះមកតោងរូបបារម្មណ៍ដែលចូលតាមមនោទ្វារ បើសតិមុតតាមដឹងភ្លាមហើយក្រៀកចិត្តមកផ្តោតខ្យល់ដង្ហើមចេញចូលវិញភ្លាម ដូច្នេះរូបបារម្មណ៍ដែលកើតឡើងគឺរយៈពេលខ្លីបំផុត សឹងមិនដល់ជវនៈនៃវិថីចិត្តផង ហើយក៏មិនដល់តទាលម្ពណៈនៃវិថីចិត្ត . តែបើសតិមិនមុត ក្រៀកចិត្តមិនជាប់ ចិត្តក៏ស្ទុះទៅតោងរូបបារម្មណ៍ដែលចូលតាមមនោទ្វារ រូបារម្មណ៍ដែលកើតឡើងអាចរយៈពេលយូរនិងកើតឧទ្ធច្ចៈ ។ ដូច្នេះបញ្ញាចាក់ធ្លុះ បើសតិមុតស្ទាត់ ក្រៀកចិត្តឱ្យតោងស្អិតជាប់តែដង្ហើមចេញចូលគ្រប់ខណៈចិត្ត នោះគ្រប់ខណៈចិត្តដែលកំពុងសមាធិ សុទ្ធតែជាឧបេក្ខា ព្រោះមិនបានតោងឬសោយអារម្មណ៍ដែលចូលតាមទ្វារទាំង៦ ដូច្នេះឧបេក្ខា គឺក្តីសុខពិតប្រាកដ ។

