កម្មដ្ឋានអានាបានុស្សតិ

T

កម្មដ្ឋានអានាបានុស្សតិ(ការពិនិត្យខ្យល់ដង្ហើម) ជាកំពូលនៃកម្មដ្ឋានកាយានុបស្សនាសតិប្បដ្ឋានដែលមានសីល សមាធិ វិបស្សនាមូលប្រជុំចុះក្នុងភ្នែនតែមួយ ក្នុងពេលតែមួយ ដែលជាហេតុនៃគុណវិសេសនិងជាទិដ្ឋធម្មៈសុខវិហារធម៌របស់ព្រះពុទ្ធជាម្ចាស់ទាំងឡាយ ព្រះបច្ចេកពុទ្ធជាម្ចាស់ និងព្រះពុទ្ធសាវ័ក(អនុពុទ្ធ)រាល់ព្រះអង្គ ។ អានាបាញ៉ាំងឈានទី៤ឲ្យកើតឡើង យកជាបាតរបស់វិបស្សនា ពិចារណានូវសង្ខារធម៌លះឧបាទានហើយបានសម្រេចជាអរហន្តភាវៈ ! ។ ចេត្តោវិមុត្តិបុគ្គល គឺលោកបានឈានទីបួនហើយ ទើបចម្លងចូលអរូបឈានតាមលំដាប់ ត្រាបានដល់នេវសញ្ញានាសញ្ញាយតនៈ(សញ្ញាដ៏ល្អិតថាមានក៏បាន ថាគ្មានក៏បាន តែនៅជាប់ដោយសញ្ញា) ហើយចូលនិរោធសមាបត្តិ(លះឧបាទានតាមទ្វារទាំង៦)រមែងបរិនិព្វានដោយឬទ្ធិ មិនឋិតក្រោមអំណាចធម្មជាតិឡើយ ! ។ ហេតុអីសេចក្តីស្លាប់របស់ព្រះអរហន្ត មិនអាចកើតទៀត?
វេលារៀបស្លាប់ មនោវិញ្ញាណបានតោងយកអារម្មណ៍តាមទ្វារទាំង៦ណាមួយ ដែលមានកម្លាំងខ្លាំងយកទៅកើតទៀត បថុជ្ជនតែងអាល័យឬទោមនស្សក្នុងអារម្មណ៍ទាំងនោះ។ចំណែកព្រះអរហន្តលោកមើលមិនឃើញថាមានអ្នកណាត្រូវបានអីពីក្នុងលោកនេះ ទើបលោកអត់មានញាប់ញ័រក្នុងអារម្មណ៍ លោកត្រូវពិចារណាបច្ចវេក្ខណះញាណហើយ ចិត្តលោកធ្លាក់ចុះកាន់ភវង្គរួចក៏បរិនិព្វានទៅ(ភវង្គ ចុតិ) ខុសពីបថុជ្ជនដែល ជវនតោងឬសោយអារម្មណ៍ហើយ ចុតិ ទៅកាន់ភពឋានសមតាមកម្មដែលខ្លួនបានប្រព្រឹត្តិ ។

Comments