ប្រាសាទក្រពុំឈូកTthearyFollow4yr ago ប្រាសាទក្រពុំឈូក ស្ថិតនៅប្រហែល ១៥០ម ខាងកើតផ្លូវជាតិលេខ៦២ ក្នុងឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ៤៥ គ.ម ពី ទីរួមខេត្តព្រះវិហារ។ ប្រាសាទ្រពុំឈូក ដែលសាងសង់ពីថ្មបាយក្រៀម និង ថ្មភក់នេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ និងដើមស.វទី១៣ តាមលំនាំរចនាបទបាយ័ន ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នតួប៉មដែលមានកម្ពស់ប្រមាណ ១២ម៉ែត្រ និងកំពែងព័ទ្ធជុំវិញស្ថិតនៅក្នុងលក្ខណៈល្អបង្គួរ លើកលែងតែគោបុរៈនៅទិសខាងកើត គឺបាក់បែកស្ទើរទាំងស្រុង។ បើផ្អែកតាមការសិក្សារស្រាវជ្រាវពីអ្នកបុរាណវិទ្យា ប្រាសាទក្រពុំឈូក គឺជាសំណង់ប្រាសាទមិនទាន់សម្រេចចប់សព្វគ្រប់ ដោយផ្អែកតាមការធ្វើកំណាយទៅលើតំបន់នៃប្រាសាទទាំងមូលឃើញថា សរសរពេជ្រ ផ្តែរ និងទ្វារចូលទៅក្នុងប្រាសាទ គឺនៅមិនទាន់មានការដាប់ ឬឆ្លាក់រចនាលម្អអ្វីនោះឡើយ។