ប្រាសាទជ្រៃ

T
theary
 
  •ប្រាសាទជ្រៃ ជាអតីតមន្ទីរពេទ្យមួយនៅក្នុងសម័យស្តេចជ័យវរ្ម័នទី7 នៅចុងសតវត្សទី12 និងដើមសតវត្សទី13 ស្ថានភាពនៃប្រាសាទនេះមានលក្ខណះប្លែកដោយសារតែមានស្លែដុះសឹងតែគ្រប់តួរបស់ប្រាសាទទាំងអស់ក៏ដូចជាគ្រប់ផ្ទាំងថ្មតូចធំក្នុងបរិវេណមើលទៅមានពណ៌ខៀវ លាយឡំជាមួយនឹងដើមឈើដែលដុះនៅជុំវិញនោះក៏មានពណ៌ខៀវដែរមើលទៅពិតជាគួរអោយទាក់ទាញអារម្មណ៍ ហើយមានម្លប់ត្រជាក់ដល់ប្រាសាទ ព្រមទាំងភ្ញៀវដែលទៅទស្សនាក៏អាចសំរាកបាននៅក្រោមម្លប់ទាំងនោះ។

   •ប្រាសាទជ្រៃ មានចម្ងាយប្រហែល 68គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា រួចបត់ឆ្វេងតាមផ្លូវជាតិលេខ6 រួចបត់ឆ្វេងតាមផ្លូវជាតិលេខ64 ប្រហែល30.5គីឡូម៉ែត្រ រួចបត់ស្តាំត្រង់ផ្លូវបំបែកប្រហែល4.5គីឡូម៉ែត្រ យើងនឹងទៅដល់ប្រាសាទជ្រៃដែលនៅខាងស្តាំដៃ។

Comments