សិលាចារឹកលេខK.១៣ និយាយអំពីការតម្កល់ សិវបាទ នៅលើកំពូលភ្នំដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិទ្យាពិន្ទុ និងសាងស្រះទឹកចំនួន២។ សិលាចារឹកលេខK.១៤ ចារនៅឆ្នាំ៨៧៨ ក្នុងរជ្ជព្រះបាទឥន្ទ្រវរ្ម័នទី១បានចារថានៅក្នុងក្រុងសិវបុរៈ ស្តេចនៃកម្ពុជា បានធ្វើអំណោយដល់ទេព។ សិលាចារឹកលេខK.៤៨៣ និយាយអំពីឈ្មោះ ឧត្យន្នេស្វរ ដែលប្រហែលជាលិង្គនៃអំណាចរបស់ព្រះឥសូរ។ សិលាចារឹកលេខK.៨៥០ ចារនៅក្នុងសតវត្សរ៍ទី១២ ក្នុងរាជ្យ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ និយាយពីតង្វាយចំពោះប្រាសាទព្រះសិវបុរៈ មានអង្ករសម្រាប់បុណ្យសង្ក្រាន្ត នារីកិនគ្រឿងក្រអូប បុរសជាអ្នកបម្រើបុណ្យសង្ក្រាន្ត ដោយចែកចាយការងារតាមវេនខ្នើត និងរនោច។ សិលាចារឹកលេខ K.៨៥១ ចារនៅសម័យមុនអង្គរនៅសតវត្សរ៍ទី៧ មានពីរបន្ទាត់គឺ បន្ទាត់ទី១ អាគ្នេយ៍ និងបន្ទាត់ទី២ ឱជៃមិណយេស្វាហា ជាពាក្យបួងសួងដល់មហាឥសី ជៃមិណ ដែលល្បីល្បាញខាងវិជ្ជាតារាសាស្រ្ត។ សិលាចារឹកលេខK.៨៥២ ចារនៅឆ្នាំ១០២៩ មហាសករាជត្រូវនឹងឆ្នាំ១១០៧នៃគ.ស និយាយដល់កាល ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ឡើងសោយរាជ្យរួចហើយទ្រង់បានប្រតិស្ថាន ព្រះស្រីភទ្រេស្វរាស្រម នៅឯប្រាសាទព្រះសិវបុរៈ។ ទ្រង់បានថ្វាយព្រះជំនូនដល់ព្រះស្រីភទ្រេស្វរាស្រម និងស្រុកស្រីភទ្រេស្វរាស្រមជាមនុស្សបម្រើនៅទីនោះជាពីរក្រុមតាមវេនខ្នើត និងរនោច ព្រមទាងស្រែសម្រាប់ព្រាហ្មណ៍ជាស្មឹង ខែខ្នើត៥ ខែរនោច៥។
ប្រាសាទបាយ៉ង់កោរ