ប្រាសាទភ្នំជើងព្រៃ ដែលស្ថិតក្នុង ភូមិរវៀង ឃុំរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ភ្នំជើងព្រៃនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងជើងថ្នល់ជាតិលេខ៦ ត្រង់ខាងកើតផ្សារផ្អាវប្រមាណ ៣គីឡូម៉ែត្រ ដែលមានផ្លូវលំមួយ ចូលទៅខាងជើង ប្រមាណ ១៥០០ម៉ែត្រ មានភ្នំពីរឃ្លាតគ្នាប្រហែលជា ១០០ម៉ែត្រពីគ្នា។ មួយនៅខាងកើតហៅភ្នំស្រី ឬភ្នំធំ មួយទៀតទាបនៅខាងលិច ហៅភ្នំប្រុស ឬភ្នំព្រះបាទ ភ្នំទាំងពីរនេះ គេហៅរួមគ្នាថា "ភ្នំជើងព្រៃ" បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថា មនុស្សស្រី និងប្រុស ភ្នាល់គ្នាលើកភ្នំនេះ ដូច "ភ្នំស្រីភ្នំប្រុស" នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណ្ដៅដីនៅភ្នំស្រី ដែលខាងស្រីជីកយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ មានទឹកខួបប្រាំងខួបវស្សា ហៅថា ស្រះទឹកព្រះ ឯរណ្ដៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកដីយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំមួយគ្មានទឹកខួបប្រាំងខួបវស្សា ហៅថា កំពែងស្ងួត។ ឯផ្លូវលំ នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣គីឡូម៉ែត្រ ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង រថយន្តតូចធំចេញចូលបានស្រួល។ ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬ ភ្នំធំ ចម្ងាយប្រមាណជា ១០០ម៉ែត្រ ទំហំប្រមាណជា ១០០ម៉ែត្រ ៤ ជ្រុង ជម្រៅប្រមាណជា ១០ ម៉ែត្រទទឹងខ្នងលើនៃមាត់ស្រះជុំវិញ ៥ម៉ែត្ររាបស្មើធេង ។ សព្វថ្ងៃ នៅល្អនៅឡើយ មានទឹកថ្លាឈ្វេង ជាទីអាស្រ័យនៅនៃពួកបច្ឆាជាតិ ហើយមានទាំងវារីជាតិនានា ដុះពាសពេញស្រះនោះផង បញ្ចេញផ្លែផ្ការីកស្គុះស្គាយ ដេរដាស អាចប្រៀបទៅនឹងបឹងតូចមួយបាន ដ៏ជាទីមនោរម្យក្រៃពេក ដល់អ្នកទស្សនា។ ឥតមានពួកអ្នកនេសាទណាមួយ ហ៊ានទៅចងសន្ទូច ទៅប្របក់ ឬ ទៅដាក់លបលាយអ្វី ក្នុងស្រះនោះឡើយ ដោយគេខ្លាចរអាគ្រប់ៗ គ្នា សូម្បីតែបន្លែបង្ការ និង ផ្លែផ្កានៃវារិជាតផ្សេងៗ មានផ្កាឈូកជាដើម ក៏គេហាមកូនចៅគេ មិនឲ្យបេះបោចសោះឡើយ ។ស្រះនេះ ពីដើមគេហៅថា "ស្រះទឹកព្រះ" ដូចជម្រាបខាងដើម តែសព្វថ្ងៃ គេហៅតែ "ទឹកព្រះ" ។ បានជាគេហៅថា "ទឹកព្រះ" ព្រោះទឹកថ្លាណាស់ ហើយនៅពេលដែលគេត្រូវការឡើងទៅលើភ្នំនោះម្ដងៗ ដោយមានការអ្វីក្ដី ដោយកម្សាន្តក្ដី គេតែងតែយកដប ថូ កែវ ផ្តិល ចុះទៅដងទឹកក្នុងស្រះនោះ យកទៅស្រង់ព្រះ នៅលើកំពូលភ្នំពុំដែលខាន ។ពាក្យថា "ទឹកព្រះ" បានដិតជាប់នឹងមាត់អ្នកស្រុក ដែលនៅជិតទីនោះគ្រប់ៗ គ្នា, ពេលណា គេត្រូវការតាមគោ ក្របី ដែលបាត់ ឬ ត្រូវការទៅរកឧស គេតែងតែសួរគ្នាថា រកឃើញនៅខាងណាទឹកព្រះ ? ឬ ទៅរកឧសខាងណាទឹកព្រះ ? ។បុរាណវត្ថុនានា ដែលមាននៅបរិវេណនៃភ្នំនោះ បាក់បែកទៅក៏ច្រើន នៅសល់ក៏ច្រើន ដែលនៅសល់សព្វថ្ងៃ គឺព្រះពុទ្ធរូបចូលនិព្វាន ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន ទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន មានកម្ពស់ជាង ១ ម. បែរព្រះភក្ត្រចំទៅទិសអាគ្នេយ៍ ប្រតិស្ឋាននៅក្នុងគុកគុហា ១ ជាមួយព្រះពុទ្ធរូបទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។ព្រះពុទ្ធរូបនិព្វាន ព្រះកេសបែរទៅទិសបូព៌ ព្រះភក្ត្របែរទៅទិសឧត្ដរ ញញឹមស្រស់ ប្រតិស្ឋាននៅក្នុងសាលង្គមួយ ប្រក់ស័ង្កសី ដែលជនជាន់ក្រោយសាងថ្វាយ នៅទិសនិរតីនៃគុកគុហា ។គុកគុហាដែលតម្កល់បូជនីយវត្ថុទាំងនោះ ទ្រុឌទ្រោមគ្រាំគ្រាណាស់ទៅហើយ, អ្នកដែលចូលទៅនមស្ការបូជាព្រះក្នុងគុកគុហានោះ តែងតែមានចិត្តព្រួយបារម្ភ ក្រែងបាក់ធ្លាក់សង្កត់លើខ្លួន ។នៅលើមាត់ទ្វារខាងលិច និងខាងកើត នៃគុកគុហានោះ មានសិលាចារឹកយ៉ាងច្បាស់លាស់, អ្នកមើលពីចម្ងាយទៅ សំគាល់ថា អក្សរខ្មែរ តែលុះចូលទៅដល់ អ្នកចេះអក្សរខ្មែរសម័យបច្ចុប្បន្នមើលពុំបាន អានពុំចេញថាម៉េចឡើយ ព្រោះជាអក្សរខ្មែរបុរាណ ។ឯរណ្ដៅក្ដី ដែលប៉ែកខាងប្រុសជីកយកមកធ្វើជាភ្នំ ហើយក្លាយទៅជាស្រះ ១ ធំ ឈ្មោះ "កំពែងស្ងួត" នោះ មានទំហំ ប្រមាណជា ១០០ ម. ៤ ជ្រុងស្មើ ជម្រៅប្រមាណជា ១០ ម. ឋិតនៅប៉ែកខាងកើត ឆៀងខាងត្បូង នៃស្រះទឹកព្រះ របស់ពួកខាងស្រី ដែលមានទឹកខួបប្រាំងខួបវស្សា ។ ស្រះកំពែងស្ងួតនោះ ស្ងួតមិនស្គាល់ប្រាំងវស្សាទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ច្រើនយ៉ាងណា ក៏ទឹកមិនដក់នៅក្នុងស្រះនោះដែរ, តែកាលណាភ្លៀងរាំងភ្លាម ក៏រីងស្ងួតហួតទឹកអស់មួយរំពេច ហាក់ដូចជាមានរន្ធយ៉ាងធំបង្ហូរទឹកចេញ ។ គួរឲ្យឆ្ងល់ណាស់ ស្រះទាំងពីរគឺខាងស្រី និង ស្រះខាងប្រុសនេះ ឋិតនៅចម្ងាយពីគ្នាមិនទាំងដល់ ១០០ ម. ផង ម៉េចក៏ស្រះមួយខាងស្រី មានទឹកពេញព្រៀបខួបប្រាំងវស្សា ហើយស្រះមួយទៀតខាងប្រុស ក៏បែរជាស្ងួតហួតហែងទៅវិញ ? តាមចាស់ៗ នៅជិតស្រះនោះ និទានថា បានជាស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្ដាសា ដែលពួកខាងស្រីដាក់ឲ្យពួកខាងប្រុស ។នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូច ទំហំប្រមាណជា ៥ម៉ែត្រ បួនជ្រុងស្មើ ជម្រៅប្រមាណជា ៤ ឬ ៥ ម៉ែត្រ គេហៅថា ស្រះលាងជើង ។ ប្រាង្គនៃប្រាសាទភ្នំជើងព្រៃ ចាស់ៗ តំណាលថា ស្រះនេះ បានជាគេហៅដូច្នោះ ព្រោះចាស់បុរាណ បានជីកទុកចុះទៅលាងជើង មុននឹងឡើងទៅលើភ្នំទាំង ២ ។សព្វថ្ងៃនៅរាល់ថ្ងៃ ៨ កើត ៨ រោច ១៥ កើត ១៤-១៥ រោច ជាថ្ងៃសីល ពួកពុទ្ធបរិស័ទ នៅភូមិផ្អាវខ្លះ ភូមិជើងព្រៃខ្លះ ភូមិទំនប់ច្រកភ្នំខ្លះ គេតែងនិមន្តព្រះសង្ឃឡើងទៅលើភ្នំនោះ ដើម្បីធ្វើកិច្ចសមាទានសីល កាលបើគេសមាទានឧបោសថសីលហើយ។
ប្រាសាទភ្នំជើងព្រៃ