ប្រាសាទត្នោតជុំខាងជេីង

T
theary
   គុកជើង គឺជាឈ្មោះដែលអ្នកស្រុកហៅសព្វថ្ងៃ ដ្បិត គុក គឺមានន័យថា “ប្រាសាទ” ហើយជើង គឺ​​សំដៅលើប្រាសាទនេះស្ថិតនៅទិសខាងជើងភូមិ។ អ្នកស្រាវជ្រាវខ្លះហៅប្រាសាទ​នេះ​ថា “ប្រាសាទកំបុត”​ ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ គុកជើង មាន​ទីតាំងស្ថិតនៅភូមិត្នោតជុំទី៤ ឃុំ​ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កន្លងមកមានអ្នកស្រាវ​ជ្រាវជាច្រើន ដែលធ្លាប់បានមកសិក្សាស្រាវជ្រាវនៅប្រាសាទនេះ ហើយចាប់ផ្តើមឡើងដំបូងដោយអ្នកស្រាវ​ជ្រាវជនជាតិបារាំង គឺលោក Étinne Aymonier។ ក្រោយមកក៏មានអ្នកបុរាណវិទូ អ្នកប្រវត្តិសិល្បៈ និងសិលាចារឹកជាច្រើននាក់ទៀតមកសិក្សាបន្ថែម។      

គុកជើង សាងសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយ​មានកសិន្ធុ​ទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះ សង់ឡើងមានបួនថ្នាក់ ដែលបីថ្នាក់ខាងក្រោមមានរូបរាង​ច្បាស់លាស់ រីឯ​ថ្នាក់ទីបួន គេបានកែជារាងមូលនៅសម័យក្រោយ ហើយមានតួលយតូចមួយ​ចេញមកក្រៅ​មានប្រវែង ១.២៥ម៉ែត្រ, សង់លើទួលខ្ពស់ផុតពីទំនាប ១.៣៤ម៉ែត្រ, បណ្តយ ៥៥ ម៉ែត្រ, ទទឹង ៥០ម៉ែត្រ។

Comments