ប្រាសាទព្រះដំរី

T
theary
    ប្រាសាទព្រះដំរី ជារមណីយដ្ឋានមួយដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តបាន។​ ប្រាសាទគឺសាងសងពីថ្មភក់និងថ្មបាយក្រៀមដែលសាងសងតាំងពីសតវត្សរ៍ទី១០នាពេលរាជ្ជកាលសេ្ដចព្រះបាទជ័យវរ្ម័នទី៤មកម្លេះហើយមកដល់ពេលបច្ចុប្បន្ននេះប្រាសាទមានលក្ខណ:ចាស់ទ្រុឌទ្រោម។


ប្រាសាទព្រះដំរីមានចម្ងាយប្រហែលប្រមាណជា85គីឡូម៉ែត្រពីសាលាខេត្តព្រះវិហារដោយចេញពីសាលាខេត្តប្រហែល50ម៉ែត្របត់ស្ដាំបន្ទាប់មកត្រង់ប្រមាណ140ម៉ែត្រត្រូវបត់ឆ្វេងហើយត្រូវមកត្រង់400ម៉ែត្រហើយបត់មកខាងស្ដាំមកត្រង់រហូតតាមផ្លូវជាតិលេខ62។

Comments