ប្រាសាទអណ្តូងប្រេងTthearyFollow4yr ago ប្រាសាទអណ្តូងប្រេង ជាប្រាសាទឥដ្ឋមួយដែលមានសភាពទ្រុឌទ្រោម នៅចំកណ្តាលប្រាសាទមាន អណ្តូងមួយដែលអ្នកនៅក្នុងតំបន់ជឿថាជាអណ្តូងព្រេងបុរាណ។ ចាស់ៗដែលរស់នៅក្បែរនោះជឿថានាសម័យបុរាណគេទម្លាក់ដូងទុំទៅក្នុងអណ្តូងនេះ ហើយគេប្រទះឃើញថាដូងនោះអណ្តែតចេញទៅក្នុងទន្លេមេគង្គ។ ម៉្យាងវិញទៀតទឹកដែលចេញពីអណ្តូងនេះមានប្រភពចេញពីដីសម្រាប់ប្រើប្រាស់ក្នុងកម្មពិធីសាសនាព្រាហ្មណ៍។ វត្តមានរបស់អណ្តូងចំកណ្តាលប្រាសាទ ជាសញ្ញាបង្ហាញនូវលក្ខណៈដ៏ពិសិដ្ឋរបស់ទេវស្ថាននេះដែរ។ តាមជំនឿអរូបីគេជឿថាក្រុមប្រាសាទហាន់ជ័យ នេះជាកន្លែងសក្តិសិទ្ធិណាស់។