ប្រាសាទបុស្សរាម

T
theary
  ប្រាសាទបុស្សរាម ត្រូវបានកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទភវវរ្ម័នទី២ នៅក្នុងសតវត្សរ៍ទី7 ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា ដែលធ្វើឡើងតាមរចនាបថសំបូរព្រៃគុកពីរ ហើយមានដើមឈើធំៗជាម្លប់សម្រាកកម្សាន្ត ថែមទាំងមានខ្យល់អាកាសបរិសុទ្ធផងដែរ។ ប្រាសាទបុស្សរាម មានចម្ងាយប្រហែល33.5 គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវជាតិលេខ6 ប្រហែល8គីឡូម៉ែត្រ រួចទៅមុខត្រង់តាមផ្លូវលេខ62 ប្រហែល10.5គីឡូម៉ែត្រ រួចបត់ស្ដាំតាមផ្លូវលេខ219 ប្រហែល15គីឡូម៉ែត្រ និងកាត់តាមប្រាសាទសណ្ដាន់។

Comments