តាមការសិក្សាស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបញ្ជាក់ថា រមណីយដ្ឋាននេះមានចាប់ពីសម័យបុព្វកាលមកហើយ ក៏បានបន្សល់ទុកនូវប្រាសាទបុរាណមួយផង ដែលគេគ្រប់គ្នាតែងតែហៅថាប្រាសាទព្រៃបាសាក់។ ប៉ុន្តែអ្វីគួរឱ្យសោកស្តាយ ប្រាសាទបុរាណនេះ ត្រូវបានបាក់បែកខ្ទេចខ្ទី នៅសល់តែគ្រឹះឥដ្ឋប្រាសាទ ធ្លាក់រាយប៉ាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្តួចប៉ុណ្ណោះ។ ប្រាសាទព្រៃបាសាក់ ស្ថិតនៅក្នុងរចនាបទបាខែង ដែលកសាងក្នុងអំឡុងឆ្នាំ៩១៥ ដល់៩២៥ នៃគ្រិស្តសករាជ។ នៅពេលចុះពិនិត្យទីតាំងរៀបចំរមណីយដ្ឋាននេះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋបាលខេត្តស្វាយរៀង បាន និងកំពុងពិនិត្យរៀបចំដើម្បីអភិវឌ្ឍន៍រមណីយដ្ឋាន ប្រាសាទបាសាក់ ឲ្យក្លាយទៅជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា កម្សាន្ត ក្នុងនោះបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងប្រវែង៤គីឡូម៉ែត្រ ដែលកំពុងតែដំណើរការសាងសង់។ ប៉ុន្តែប្រាសាទនេះមិននៅឯកោតែឯងដោយគ្មានគេរាប់រកនោះទេ។ចូលក្នុងបន្ដិចយើងឃើញមានឥដ្ឋដែលសាងពីដីដុតជាសំណល់នៃជញ្ជាំងប្រាសាទតែបន្តិចប៉ុណ្ណោះដែលទំនងជាជញ្ជំាងប្រាង្គធំ ។ ធៀបជាមួយនឹងសៀវភៅ ដែលលោក សុជាតិ មាននៅក្នុងដៃគឺខុសគ្នាហើយចិត្ដយើងក្តុកក្តួលណាស់ តែវាបានរំលេចឡើងវិញនូវភាពស្តុកស្តម្ភនៃប្រាសាទនេះនាអតីតកាល ដែលនំាអោយយើងគឹតស្រមៃបានថា ប្រាសាទបាសាក់ពិតជារុងរឿងនិងរឹងមាំទំាងខាង សាសនា សេដ្ឋកិច្ច និង នយោបាយ ដែលជាស្ថាបត្យកម្មបន្តវេនពីការរីកសាយភាយនៃរដ្ឋនគរភ្នំនិងចេនឡា។ចាប់តំាងពីឆ្លងស្ពានកាត់ទន្លេវ៉ៃកូចេញពីខេត្តម្លេះ យើងមានអារម្មណ៏ថាទន្លេមួយនេះមានវិសាលភាពដូចជាកូនបឹងទន្លេរសាប បើទោះជាចំណុចជាច្រើនត្រូវបានលប់ដានបំបាត់ដោយហេដ្ឋារចនាសម្ព័ន្ធក៏ដោយ ហើយសំណង់ប្រាសាទបាសាក់ហាក់ដូចជាឈរត្រដែតបែរមុខទៅទឹសបូព៌មុខកំពង់ទឹកដែលជាកំពង់ផែរដ៏សំខាន់មួយបំរើអោយវិស័យសេដ្ឋកិច្ចនិងនយោបាយឬអាចប្រៀបដូចជាប្រាសាទដែលស្ថិតលើកោះមួយនារដូវវស្សា ដូចគ្នានឹងប្រាសាទមេបុណ្យខាងលិចដូច្នោះដែរ។ តែនេះជាការសន្និដ្ឋានដែលមិនមានការសិក្សាបែបជំនាញវិទ្យាសាស្រ្តនោះទេ។សូមជំរាបដែរថាភាគច្រើននៃបឹងដ៏ធំមួយនេះ ត្រូវបានអ្នកស្រុកអោយឈ្មោះថាជាព្រែក សូម្បីតែលំហរទឹកនៅជុំវិញប្រាសាទនេះក៏ដោយ។ ចូរមើលរូបភាពខ្លះដែលបានមកសៀវភៅនេះ អំពីគ្រឿងលម្អតុបតែងមួយចំនួនមានជាអាទិ ផ្តែរ សសរពេជ្រ និង រូបនានា....រហូតដល់សិលាចារឹក គឺជាស្ថាបត្យកម្មបន្តវេនដូចប្រាសាទដទៃទៀតដែលធ្លាប់ជួបប្រទះដូច្នោះដែរ ពោលគឺចាប់តំាងពីស.វទី៧ ដល់ស.វទី១១នៃគ.ស ប៉ុន្តែវាមិនមែនបានសេចក្តីថាវាជាឆ្នំាដែលទើបតែចាប់ផ្តើមឬបញ្ចប់ទំាងស្រុងដោយគ្មានការបន្តទៀតនោះទេ។សសរពេជ្រស្ថិតក្នុងស.វទី១០និងផ្តែរមួយដែលស្ថិតក្នុងរចនាបថសំបូរព្រៃគុកដែលបង្ហាញពីសត្វមករបែរក្បាលនិងប្រមោយវាចេញក្រៅគឺជាផ្តែរដ៏កម្រដែលសិល្បករបានរចនាម៉ូតដ៏ពិសេសក្នុងហេតុផលសាសនាឬទេវកថា ធ្វើអោយយើងនឹកគិតដល់ផ្តែរកម្រៗនានាដែលមាននៅខេត្តក្រចេះ ស្ទឹងត្រែង ជាពិសេសប្រាសាទប្រាំបួនល្វែងជាដើម។ក្រៅតែពីតឹកតាងដ៏សំខាន់នៃគ្រឿងលម្អទំាងនេះ។
ប្រាសាទបាសាក់