ប្រាសាទ​គុក​អំពិល​ទ្វារ

T
theary
  
    ប្រាសាទ​គុក​អំពិល​ទ្វារ 
មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីធ្លា​ វត្ត​ប្រាសាទ​មង្គល ភូមិ​ស្ល​ក្រាម ឬ​ភូមិ​កកោះ ឃុំ​សំពង​ជ័យ ស្រុក​ជើង​ព្រៃ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦០ ចម្ងាយ​ប្រមាណ ១៧ គ.ម៉. ខាង​ជើង​​ផ្សារ​ព្រៃ​ទទឹង ​ ។ ប្រាសាទ​នេះ​មាន ៖

១.ប៉ម​ ៣ រាង​បួន​ជ្រុង​ស្មើ ធ្វើ​ពី​ឥដ្ឋ​ សង់​លើ​ខឿន​តែ​មួយ បែរ​មុខ​ទៅ​កើត​ រត់​ជួរ​ជើង-ត្បូង ។ តួ​ប៉ម​កណ្ដាល​ធំ​ជាង​គេ មាន​ទ្វារ​បញ្ឆោត​ធ្វើ​អំពី​ឥដ្ឋ​នៅ​ទិស​សំខាន់​ផ្សេងៗ ទៀត ។ នៅ​ជុំវិញ​មាន​កំពែង​​ថ្ម​បាយ​ក្រៀម​ មាន​ខ្លោង​ទ្វារ​នៅ​ខាង​កើត ។
២.កំពែង​ថ្ម​បាយ​ក្រៀម ។
៣.ខ្លោង​ទ្វារ​កំពែង​ពី​ខាង​កើត ។ 

ប្រាង្គ​ដែល​នៅ​សល់​តែ ១ មាន​ចម្លាក់​ផ្ដែរ​​ដែល​នៅ​ល្អ​ស្អាត ជា​រូប​មនុស្ស​ជិះ​ដំរី (ប្រហែល​ជា​ព្រះ​ឥន្ទ) ដែល​ជួយ​ឲ្យ​យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រចនាបថ​ កោះកេរ្តិ៍ ។

Comments