ប្រាសាទត្រពាំងស្វាយ

T
theary
   ប្រាសាទត្រពាំងស្វាយ គឺជាប្រាសាទមួយស្ថិតក្នុងរចនាបថកោះកេរ សាងសង់ក្នុងរាជ្យព្រះបាទជ័យវម្ម៌ទេវទី៤ ពាក់កណ្ដាលទី១ សតវត្សទី១០ នៃគ្រិស្តសករាជ។

ស្ថាបត្យកម្មប្រាសាទនេះសង់មកពីឥដ្ឋបូកំបោរបាយអ បែរមុខទៅទិសខាងលិច ស៊ុមទ្វារ សសរពេជ្រ ក្បាលជណ្តើរសង់មកពីថ្មភក់ មានកំពែងសង់មកពីថ្មបាយក្រៀម (ប្រហែលជាកំពែងសង់មិនទាន់រួចរាល់) រួតថ្នាក់ប្រាសាទលម្អដោយប្រាសាទចម្លងសង់មកពីថ្មបាយក្រៀម។ នេះបើយោងតាមការបកស្រាយពី លោក ថន វរ៌ធន ជាអ្នកស្រាវជ្រាវ។

បើយើងពិនិត្យមើលទ្រង់ទ្រាយដំណាប់របស់បល្ល័ង្កប្រាសាទនេះសាងសង់ដោយមានតម្កល់បដិមា ប៉ុន្ដែបច្ចុប្បន្ននៅសល់តែបល្ល័ង្កប៉ុណ្ណោះ។ 


Comments