មនុស្សភាគច្រើនមានខ្សែជីវិតដែលមានព្រំដែនព្រោះពួកគេចូលចិត្តស្រមៃត្រឡប់ទៅកាន់អតីតកាល។ ពួកគេចាក់ផ្សាយឡើងវិញម្ដងហើយម្ដងទៀតអំពីបទពិសោធបរាជ័យ និងសេចក្ដីខកចិត្តដែលបានកន្លងផុតទៅហើយ។
ដើម្បីធ្វើឲ្យខ្សែជីវិតរីកចម្រើនឥតព្រំដែន យើងត្រូវប្រើការស្រមើស្រមៃបែបច្នៃប្រឌិតថ្មី។ការស្រមើស្រមៃបែបច្នៃប្រឌិតថ្មីអាចជួយអ្នកនៅក្នុងការឌីហ្សាញចក្ខុវិស័យថ្មីមួយដែលនឹងកាន់កាប់ខួរក្បាល និងស្មារតីរបស់អ្នក ដើម្បីធានាចំពោះអ្នកថារបស់ដែលស្រូបទាញអ្នកខ្លាំងបំផុតគឺអនាគតមិនមែនអតីតកាលរបស់អ្នកឡើយ ជាអនាគតដែលពោរពេញទៅដោយកម្លាំងចិត្តផុសផុល ពោរពេញទៅដោយអារម្មណ៍រំភើបរីករាយ និងជាអនាគត ដែលរីកចម្រើនឥតព្រំដែន៕

