ដើម្បីធ្វើឲ្យគោលដៅអាចផ្លាស់ប្តូរជីវិតរបស់អ្នក គោលដៅនោះត្រូវតែ"ខ្ពស់"។
ត្រូវកំណត់គោលដៅដែលខ្ពស់ផុតពីដៃ ដូច្នេះវាធ្វើឲ្យអ្នកលោតកម្ពស់ហើយធំធាត់។ កំណត់វាឲ្យខ្ពស់ដែរធ្វើឲ្យអ្នកសប្បាយចិត្តដោយគ្រាន់តែនឹកស្រមៃអំពីវា ដូច្នេះវានឹងលើកទឹកចិត្តអ្នកឱ្យធ្វើសកម្មភាព។ មែនហើយអ្នកត្រូវកំណត់វាឲ្យខ្ពស់ល្មមដើម្បីវាអាចទាញអ្នកទៅមុខបាន ប៉ុន្តែចូលកុំកំណត់គោលដៅណាដែលដាច់ឆ្ងាយពេកពីសមត្ថភាពរបស់អ្នករហូតដល់អ្នកខ្លួនឯងមិនអាចចាប់ផ្តើមធ្វើសកម្មភាព ព្រោះគ្មានជំនឿថាវាអាចទៅរួច។

