តើអ្នកណាខ្លះធ្លាប់ជួបអារម្មណ៍មួយនេះ? វាពិសេសណាស់ វាធ្វើឱ្យជាសះស្បើយនូវជំងឺផ្លូវចិត្ត ដ្បិតបានប្រទះនឹងចម្លើយសំខាន់របស់ជីវិត រួចក៏មិនចាំបាច់កុហកគេឯងថា យើងស្រលាញ់អ្នកណាខ្លាំងជាងខ្លួនឯងទៀតដែរ ព្រោះបើទោះជាយើងមានអ្នកណាក៏ដោយ ក៏បេះដូងយើងនៅតែឯកា ប្រសិនបើយើងខ្វះវត្តមានរបស់ខ្លួនឯង។ មិនខុសនោះទេ គឺពិតជាដូចគេនិយាយថា ស្នេហាពិតរបស់អ្នកគឺជាអ្នកខ្លួនឯង ពោលគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅពេលដែលអ្នកមានខ្លួនឯង អ្នកនឹងទទួលបាននូវភាពស្កប់ស្កល់ សោតឯបញ្ហាតប់ប្រមល់ទាំងអម្បាលម៉ានក៏ត្រូវបានដោះស្រាយផងដែរ។
•
•
អត្ថបទ: Sok Chanphal

