ពាក្យសុំទោសមិនមែនប្រើបានតែនៅពេលអ្នកធ្វើកំហុសទៅលើអ្នកដទៃហើយស្នើរសុំអោយគេអភ័យទោសអោយតែមួយមុខនោះទេ គឺក៏អាចប្រើបានដែរនៅពេលអ្នកមិនមានកំហុសទាល់តែសោះ ។ បើគ្រាន់តែសុំទោសហើយអាចបញ្ចប់ទំនាស់បានគួតែធ្វើវា ព្រោះបើឈ្នះហើយបង្ករអោយមានភាពល្អក់កករជាមួយមនុស្សជុំវិញខ្លួន ថាតើហេតុអ្វីក៏ត្រូវយកឈ្នះ ? តើឈ្នះហើយបានអ្វីមកវិញ ? ឈ្លោះប្តីរឺប្រពន្ធឈ្នះហើយចុងក្រោយគ្រួសារក៏ត្រូវបែកបាក់ពន្យល់ទុកត្រឹមកូនៗគ្មានបង្កងច្បាស់លាស់ ឈ្លោះឈ្នះមនុស្សដែលខ្លួនស្រលាញ់ឈ្នះហើយចុងក្រោយទំនាក់ទំនងក៏ត្រូវបែកបាក់ ។ តើហេតុអ្វីក៏ត្រូវទាមទារយកឈ្នះនៅពេលដឹងថាស្ថានភាពក្រោយពេលឈ្នះក៏គ្មានអ្វីប្រសើរជាងមុនឡើយ ។
នៅពេលអ្នកនិយាយពាក្យថាសុំទោសទៅកាន់នរណាម្នាក់វាពុំបានន័យថាអ្នកខុសនោះទេ តែអ្នកបានអោយតម្លៃទៅលើទំនាក់ទំនងរបស់អ្នកមានតម្លៃជាងភាពត្រឹមត្រូវ ។ បើទោះ
ជាអ្នកបានប្រព្រឹត្តកំហុសមែនក៏ដោយពាក្យសុំទោសពុំមែនបានន័យថាអ្នកអាចកែប្រែរឿងអាក្រក់ៗទាំងអស់នោះបាន
ទេតែអ្នកនិយាយវាចេញដើម្បីចង់បង្ហាញទៅកាន់ពួកគេថាអ្នកពិតជាដឹងនូវកំហុសដែលខ្លួនបានធ្វើពិតប្រាកដមែន ។ បើសម្រាប់ទំនាក់ទំនងស្នេហានិងគ្រួសារវិញវាមិនមែនជារឿងចាំបាច់បំផុតនោះទេក្នុងការវែកញែកថាតើនរណាខុសនរណាត្រូវ តែអ្វីដែលមានអត្ថន័យសម្រាប់ពួកយើងទាំង
សងខាងនោះគឺ យើងនៅតែអាចនៅក្បែរគ្នាបានហើយរក្សាការស្រលាញ់មួយនេះរហូតតទៅ ។ ការអធ្យាស្រ័យគឺជាការដូដ៏មានតម្លៃបំផុតសម្រាប់ជីវិតនៅពេលដែលអ្នកអាចធ្វើវាបាន ។
ការស្រលាញ់វាពិតជាមានន័យខ្លាំងរហូតដល់ថ្នាក់ខ្ញុំស្ទើរតែមិនអាចបកស្រាយវាបានថាវាយ៉ាងមិចសម្រាប់ខ្ញុំ តែត្រឹមតែដឹងថាវាពិតជាមានក្តីសុខនៅពេលបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់ ពេលខ្លះមានទុកសោកច្រើនដែលកំពុងតែកើតឡើង តែនៅពេលមានវត្តមានមនុស្សម្នាក់នោះមកអ្វីៗហាក់ដូចជាប្រែជាប្រសើរជាងមុន ។ នៅពេលអ្នកមានជម្លោះជាមួយដៃគូចូរដើរទៅរកទឹកមួយកែវដើម្បីញុំារួចហើយអង្គុយស្រម៉ៃទៅកាលពីមុន ហើយសួរសំនួរទៅខ្លួនឯងថា ហេតុអ្វីយើងដើរជាមួយគ្នារហូតមកដល់ថ្ងៃនេះ ? ហេតុអ្វីក្តីសុខរវាងពេលជួបគ្នាដំបូងនឹងពេលនេះហាក់បីដូចជាមានអារម្មណ៍ខុសប្លែកគ្នា ?
ហេតុចម្បង��ែលបង្ករអោយមានជម្លោះគឺមើលតែកំហុសគ្នាទៅវិញទៅមក តែបើនិយាយអំពីចំណុចល្អវិញគឺមានច្រើនអនេក តែបែរជាមនុស្សមួយចំនួនធំចាប់អារម្មណ៍មើលតែចំណុចមិនសូវល្អទៅវិញ ។
សូមអរគុណដល់មនុស្សដែលតស៊ូជាមួយខ្ញុំបើទោះដឹងថាមានមនុស្សល្អជាច្រើនក៏នៅតែសម្រេចចិត្តជ្រើសយកខ្ញុំ ។
សូមអរគុណជាថ្មីម្តងទៀត ។
ជួនពរអោយមិត្តអ្នកអានទាំងអស់រស់នៅប្រកបដោយក្តីសុខជាមួយមនុស្សដែលខ្លួនស្រលាញ់
ចុងក្រោយសុំពឹងបងប្អូនរឿងមួយគឺងាកមើលមុខមនុស្សដែលអ្នកស្រលាញ់ហើយនិយាយថា
អរគុណដែលបានលះបង់រឿងរ៉ាវជាច្រើនដើម្បីខ្ញុំ

