ចងការចងចាំ

T

បើនិយាយឲ្យស្រួលស្តាប់ ការចងចាំមាន ៣ ប្រភេទ៖

  • ការចងចាំរយៈពេលខ្លី (short-term memory)៖ នេះវានៅក្នុងខួរយើងតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ វានៅបានយូរជាងនេះ ប្រសិនបើយើងព្យាយាមទន្ទេញវា។ ហើយការចងចាំរបៀបនេះមានកំណត់ ពោលគឺយើងអាចចងចាំពត៌មានចំនួន ៧ ប៊ីតតែប៉ុណ្ណោះក្នុងពេលតែមួយ។  ឧទាហរណ៍​​ ពេលយើងចាំថាយើងត្រូវបង់លុយ ៦ ដុល្លារមុនពេលចេញពីហាងមួយ។ យើងព្យាយាមទន្ទេញវាក្នុងចិត្ត ដើម្បីកុំឲ្យភ្លេច។ តែគ្រាន់តែបង់រួច ដើរចេញពីហាងបានបន្តិចក៏ភ្លេចពីវាបាត់ទៅហើយ។ តែប៉ុន្មានថ្ងៃក្រោយមក យើងមិនចាំសូម្បីតែចំនួន ៦ ដុល្លារ ឬថាយើងធ្លាប់បានទៅហាងនោះផង។
  • ការចងចាំការងារ (working memory)៖ ការចងចាំប្រភេទនេះក៏មានរយៈពេលខ្លីផងដែរ តែវាខុសពីការចងចាំរយៈពេលខ្លី ដោយសារវាមិនត្រឹមតែត្រូវការចាំពត៌មានទេ យើងត្រូវបំផ្លែងពត៌មាននោះទៀតផង។ ឧទាហរណ៍ថាយើងញ៉ាំអីជាមួយមិត្តភក្តិអស់ ៦ ដុល្លារដោយមានគ្នា ៤ នាក់។ ដូច្នេះ យើងមិនត្រឹមតែត្រូវចាំចំនួន ៦ ដុល្លារនោះទេ តែយើងត្រូវចែកវាជា ៤ ទៀតផង។ ពេលនេះហើយដែលយើងប្រើការចងចាំការងាររបស់យើង។ ហើយបើអ្នកធ្លាប់ព្យាយាមគិតលេខច្រើននោះ អ្នកនឹងដឹងថា ការចងចាំការងាររបស់យើងមិនអាចទទួលពត៌មានច្រើនពេកទេក្នុងពេលតែមួយ។ ដូចការចងចាំរយៈពេលខ្លីអញ្ចឹង វាអាចទទួលបានតែ ៧ ប៊ីតប៉ុណ្ណោះ។
  • ការចងចាំរយៈពេលវែង (long-term memory)៖ ពេលដែលការចងចាំការងាររបស់យើងស្រូបពត៌មានហើយនោះ វាអាចនឹងបន្តដំណើរក្លាយទៅជាការចងចាំរយៈពេលវែងរបស់យើង។ ពេលអ្នកគិតឃើញថា កាលមុនពេលអ្នកព្យាយាមទន្ទេញច្បាប់ស្រីនៅមុខគ្រូមិនចង់ចេញ ហើយចាំថាកាលនោះចិត្តអ្នកភ័យប៉ុណ្ណា (ភ័យខ្លាំងមែនទែនតែម្តង) នៅចាំពីសម្លេងគ្រូអ្នក ក៏ដូចជាបរិយាកាសក្នុងថ្នាក់ដែលពោរពេញដោយភាពស្ងប់ស្ងាត់ និងតក់ស្លុតដោយសារសិស្សផ្សេងៗកំពុងចាំវេនខ្លួនឡើងទន្ទេញ។ នេះហើយជាការចងចាំរយៈពេលវែងរបស់អ្នក ហើយអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញថាវាមានកំណត់ប៉ុណ្ណានោះឡើយ ពោលគឺវាគ្មានកំណត់នោះទេ។

Comments