មនុស្សដែលមិនស្រឡាញ់ខ្លួនឯងគឺមានការឈឺចាប់ជាប្រចាំដូចជាស្លាក់ឆ្អឹងត្រីនៅជាប់បំពង់កអញ្ចឹង។
មានមនុស្សជាច្រើនពិបាកនិយាយពាក្យ"ស្រឡាញ់ខ្លួនឯង"នេះខ្លាំងណាស់។ ប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះ ពួកគេចង់ឲ្យឪពុកម្ដាយស្រឡាញ់ពួកគេវាមើលទៅសមហេតុផលដែរឬទេ? អ្នកនិយាយថាខ្ញុំមិនអាចស្រឡាញ់ខ្លួនឯងបានទេ! ហើយភ្លាមៗនោះអ្នកក៏ស្រាប់តែខឹងនិងភរិយាដោយសារតែនាងមិនស្រលាញ់អ្នកទៅវិញមែនទេ វាច្បាស់ណាស់ថាទំនាក់ទំនងមួយដែលមានសុខភាពល្អគឺត្រូវតែចាប់ផ្ដើមពីខ្លួនយើងជាមុន ពោលគឺយើងត្រូវតែចេះស្រឡាញ់ខ្លួនឯងជាមុនសិន។
ចូរចងចាំថា"យើងមិនអាចផ្តល់របស់មួយទៅឲ្យអ្នកដទៃបានទេប្រសិនបើយើងគ្មានរបស់នោះ"។ យើងក៏មិនអាចទទួលស្គាល់ធម្មជាតិរបស់ អ្នកដទៃបានទេប្រសិនបើយើងមិនទទួលស្គាល់ធម្មជាតិរបស់យើងជាមុនសិន។ នៅពេលដែលយើងនៅតែចងចាំកំហុសរបស់ខ្លួនឯងយើងក៏នឹងស្វែងរកកំហុសបែបនេះនៅក្នុងជីវិតរបស់អ្នកដទៃព្រោះយើងសង្ឃឹមថាពេលរកឃើញអ្នកដទៃមានកំហុសនេះតែយើងនឹងមានអារម្មណ៍ប្រសើរឡើងវិញចំពោះខ្លួនឯង ប៉ុន្តែនៅពេលយើងរកឃើញយើងបែរជាមិនមានអារម្មណ៍ល្អទៅវិញ។
ខណៈពេលដែលយើងផ្ដោតអារម្មណ៍លើកំហុសរបស់ខ្លួនឯងពិភពលោកនឹងបន្តផ្ដន្ទាទោសយើងហើយយើងក៏បន្តផ្ដន្ទាទោសខ្លួនឯង។យើងធ្វើទង្វើបែបនេះនៅពេលដែលយើងឈឺ ពេលដែលយើងក្រីក្រ ពេលដែលយើងឯកា។ ដរាបណាយើងមិនអាចស្រឡាញ់ខ្លួនឯងបានទេពិភពលោកនឹងមិនស្រឡាញ់យើងឡើយ ហើយពេលនោះហើយដែលយើងអង្គុយស្ដីបន្ទោសពិភពលោក៕

